adverise with khmeread 1

Cristiano Ronaldo អាច​នឹង​វិលត្រឡប់​ទៅកាន់​ទៅ​ដី Old Trafford មុន​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2016

កំពូល​កីឡាករ Ronaldo កំពុង​ត្រូវបាន​គេ​រៀបចំ​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​អង់គ្លេស​វិញ ហើយ​វា​អាចជា​ទឹកដី Old Trafford របស់​ក្រុម​បិសាច​ក្រហម​ទៀតផង​។​

​ប្រធាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​ពិភាក្សា​ជាមួយ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​អំពី​កន្លែង​ប្រកួត​បាល់ទាត់​មិត្តភាព​មុននឹង​ការប្រកួត​បាល់ទាត់ Euro ចូលមក​ដល់​។​

​ប្រភពពី​សហព័ន្ធ​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់​បាន​បញ្ចា​ក់ថា ការចរចា​នេះ​បានកើត​ឡើង ប៉ុន្តែ​កុងត្រា​មិនទាន់​ត្រូវបាន​ចុះ​នៅឡើយ ស្រប​ពេលដែល​ពួកគេ​អាច​នឹង​នឹង​ប្រកួត​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​។​

​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ឬ FA ដឹងថា តារា​របស់​ក្លឹប Real Madrid រូបនេះ​នឹងធ្វើ​ការទាក់ទាញ​ទស្សនិកជន​ដ៏​សម្បើម និង​ពួកគេ​នឹង​លក់​សំបុត្រ​បាន​ច្រើន​ពី​ការប្រកួត​នេះ​។​

​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស លោក Roy Hodgson ចង់បាន​ការប្រកួត​មិត្តភាព​ចំនួន​បី​មុននឹង​ការប្រកួត​បាល់ទាត់​អឺរ៉ុប​នៅ​ប្រទេស​បារាំង​ខាងមុខនេះ ដែល​ការប្រកួត​មិត្តភាព​ទាំងនេះ​នឹងធ្វើ​ឡើង​ក្នុង​នៅ​ទឹកដី Wembley, Old Trafford និង​ភាគ​ឦសាន​ប្រទេស​អង់គ្លេស​។​

​មានការ​រំពឹងថា​ជម្រើស​ជាតិ​អង់គ្លេស​អាច​នឹង​មានឱកាស​ជួប​ជាមួយ​ប្រទេស​អា​ហ្ស​ង់​ទីន និង​ម្ចាស់ Ballon d'Or ប្រាំ​សម័យកាល កីឡាករ Messi ក្នុងចំណោម​ការប្រកួត​ទាំងបី​ដែល​សហព័ន្ធ​ដែល​នឹង​រៀបចំ​។​

​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson នឹង​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ FA នៅ​សប្តាហ៍​ក្រោយ ដើម្បី​រៀបចំ​កាលវិភាគ​ក្នុងជំនួប​មិត្តភាព​ខាងមុខ​៕

adverise with khmeread
ប្រភព៖ ​មៀរ​រឺ​

មតិយោបល់