adverise with khmeread Swimmer main

ព្រះ​អើយ​ស្មានតែ​អាយុ​២០! តាមពិត​គាត់​មាន​វ័យ​ចំណាស់​សឹង​មិនគួរ​ឱ្យ​ជឿ

    ​តើ​អ្នក​ជឿ​ទេ​ថា​លោកស្រី​ម្នាក់នេះ​មាន​អាយុ ៥០ ឆ្នាំ​ហើយ​?

​    ​មក​ជួបនឹង​លោកស្រី Ye Wen មកពី​ខេត្ត He Nan ប្រទេស​ចិន​។ គាត់​មាន​អាយុ ៥០ ឆ្នាំ ប៉ុន្ដែ​អាច​ដើរកាត់​ហ្វូង​ស្ត្រី​វ័យ ២០ ឆ្នាំ​ស្ទើរតែ​ច្រឡំ​គាត់​មាន​អាយុ​ខ្ទង់​នោះដែរ​។​

​    ​យោងតាម​របាយការណ៍​អន​ឡាញ គាត់​បានចាប់ផ្ដើម​ស្រឡាញ់​ការធ្វើ​លំ​ហាត់ប្រាណ និង​ហែល​ទឹក​នៅ​អាយុ ៣០ ឆ្នាំ​។ ទម្លាប់​ប្រចាំថ្ងៃ​របស់គាត់​គឺ​ហែល​ទឹក​រៀងរាល់ថ្ងៃ ហើយ​គាត់​បាន​ទៅធ្វើ​លំ​ហាត់ប្រាណ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​ទៀតផង​។​

​    ​ហើយ​ពេលខ្លះ​គាត់​បានធ្វើ​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ ប្រសិនបើ​គាត់​អា​ចរក​ពេលវេលា​ណា​ទំនេរ​បាន​។​

​    ​គាត់​ក៏ត្រូវ​បាន​ថត​ដោយ​ទូរទស្សន៍​កូរ៉េ JTBC ពេល​ហែល​ទឹក​នៅ The Straits of Malacca ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ នៅពេល​គាត់​ផុស​រូបភាព​មួយ​របស់គាត់​ជាមួយនឹង​បុរស​ក្មេង​ម្នាក់ ពួកគេ​យល់ច្រឡំ​ថា​បុរស​នោះ​គឺជា​មិត្ត​ប្រុស​របស់គាត់ ឬ​ប្ដី​របស់គាត់​។​

​    ​យ៉ាងណាមិញ រូបថត​នោះ​គឺជា​កូនប្រុស​របស់គាត់​ប៉ុណ្ណោះ ដោយសារ​គាត់​មាន​សម្រស់​ផូរផង់​ពេក​ទើប​មានការ​យល់ច្រឡំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់