1

​ស្ថាបនិក​ស្រា​បៀរ Corona ស្លាប់ទៅ ធ្វើឱ្យ​អ្នកភូមិ​ក្រីក្រ​មួយ​ក្លាយជា​សេដ្ឋី​គ្រប់គ្នា​

​    ​ស្ថាបនិក​ស្រា​បៀរ Corona ម្នាក់​បាន​ជួយ​អ្នកភូមិ​គាត់​ទាំងមូល​ក្លាយជា​សេដ្ឋី​លាន​ដុល្លារ​ដូច​បំណង​របស់គាត់​។​

​    ​លោក Antonino Fernandez ដែល​បានកើត​នៅ​ភូមិ​អេ​ស្ប៉ា​ញ​មួយ​ឈ្មោះ Cerezales del Condado ក្នុង​ឆ្នាំ ១៩១៧ បានធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដើម្បីកសាង​ទ្រព្យសម្បត្តិ​របស់ខ្លួន ប៉ុន្តែ​គាត់​មិនបាន​ភ្លេច​ដើមកំណើត​របស់ខ្លួន​ឡើយ​។​

​    ​វេ​ប​សាយ The Sun បាន​រាយការណ៍​ថា មហាសេដ្ឋី​ពាន់​លាន​រូបនេះ​បាន​បន្សល់​ទុកឱ្យ​អ្នកភូមិ​របស់គាត់​ចំនួន ៨០ នាក់​នូវ​ទឹកប្រាក់​ចំនួន ២ លាន​ផោន​ក្នុង​ម្នាក់​។​

​    ​មហាសេដ្ឋី​ស្រា​បៀរ​លោក Fernandez បាន​ស្លាប់​កាលពី​ខែសីហា ឆ្នាំ ២០១៦ នៅ​អាយុ ៩៩ ឆ្នាំ​។​

​    ​គាត់​បាន​បន្សល់ទុក​ប្រាក់​ចំនួន ១៦៩ លាន​យូរ៉ូ​ឱ្យ​អ្នកភូមិ​ក្នុង​ខេត្ត Leon ប្រទេស​អេ​ស្ប៉ា​ញ កន្លែង​ដែល​គាត់​ធំ​ដឹងក្តី​នៅក្នុង​ស្ថានភាព​ក្រីក្រ​លំបាក​ជាទីបំផុត​ក្នុងនាមជា​កូន​ម្នាក់​ក្នុងចំណោម​បងប្អូន ១៣ នាក់​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់