adverise with khmeread 1

បើ​មនុស្ស​ប្រុស​ដែល​អ្នក​ណាត់ជួប​បង្ហាញ​សញ្ញា​ទាំងនេះ គាត់​មិនមែនជា​ប្រុស​ហេងស៊យ​ទេ គាត់​ជា​បុរស​ដែល​ស្រឡាញ់​អ្នក មែនទែន​!

    ​នេះ​ជា​គន្លឹះ​ខ្លះ​ដើម្បី​ពិចារណា ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​បុរស​ល្អ​ម្នាក់​។ 

​    ​១. គាត់​ជា​បុរស ដែល​គ្មាន​ឈ្មោះ​អសោច​
​    ​ការ​ណាត់ជួប​បុរស​ម្នាក់​អាច​ប្រាប់​អ្នក​បាន​ថា​តើ​គាត់​ជា​មនុស្ស​ដែល​យក​អ្នក​មកលេង​សើច​ឬក៏​អត់​។ ប្រសិនបើ​គាត់​ធ្លាប់មាន​ប្រវត្តិ​ធ្វើឱ្យ​ស្រី​ជាច្រើន​នាក់​ខូចចិត្ត កុំ​សង្ឃឹមថា​គាត់​នឹង​ផ្លាស់ប្តូរ​ចរិត​ថោក​នេះ​ឱ្យសោះ​។ 

​    ​២. គាត់​ស្រឡាញ់​ចូលចិត្ត​ច​រឹត​ពី​ធម្មជាតិ​របស់​អ្នក​
​    ​ជួនកាល​ចំណុច​ខ្វះខាត​ខ្លះ​នៃ​ច​រឹត​ឫកពារ​របស់​អ្នក​អាចជា​ចំណុច​ដែល​គាត់​ចូលចិត្ត​ណាស់​។ ដូច្នេះ​គាត់​មិន​ខ្វល់​ថា​តើ​អ្នកចេះ​លេងខ្លួន​ឬក៏​អត់​ទេ សំខាន់​អ្នក​គឺជា​អ្នក កុំ​ផ្លាស់ប្តូរ​ទៅជា​អ្នកផ្សេង​។ 

​    ​៣. គាត់​មិនចេះ​លាក់​អា​ថ៍កំ​បាំង​
​    ​តើ​គាត់​លាក់បាំង​រឿង​និយាយ​ទូរស័ព្ទ ចុច​ទូរស័ព្ទ ឬ ផ្ញើ​សារ​ដែរ​ទេ​? ប្រសិនបើ​គាត់​ធ្វើបែបនេះ និង​យក​លេស​ដោះសារ ប៉ុន្តែ​ក្រោយមក​ប្តូរ​ប្រធានបទ ត្រូវ​ប្រយ័ត្ន​បន្តិច ប្រហែលជា​មានរឿង​អី​មិន​ស្រួល​ហើយ​។ 

​    ​៤. គាត់​អាច​ទុកចិត្តបាន​
​    ​គាត់​តែង​នៅក្បែរ​អ្នក ទាំង​ក្នុង​ពេលវេលា​ល្អ​និង​ពេល​លំបាក​។ គាត់​មិនចេះ​លាក់បាំង​ភាពស្មោះត្រង់ និង​ភាព​គួរឱ្យ​ទុកចិត្ត​សម្រាប់​អ្នក និង​មនុស្ស​ផ្សេងទៀត ដែល​គាត់​យកចិត្តទុកដាក់​ក្នុង​ពិភពលោក​នេះ​ទេ​។ 

​    ​៥. គាត់​ហ៊ាន​និយាយ​អំពី​រឿង​អនាគត​ជាមួយ​អ្នក​
​    ​វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នក​ត្រូវ​និយាយ​អំពី​រឿង​អនាគត​សម្រាប់​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​។ ប្រសិនបើ​គាត់​ចង់​និយាយ​រឿង​អនាគត​ជាមួយ​អ្នក ចូរ​ចាប់គាត់​ឱ្យ​ជាប់​កុំ​ព្រលែង​ឱ្យសោះ​។ 

​    ​៦. គាត់​ចេញ​លុយ​ជំនួស​អ្នក​រហូត​
​    ​បុរស​ពិត​ជួយ​ចេញ​លុយ​ឱ្យ​សុភាពនារី ពេលចេញ​ក្រៅ​ទទួលទាន​អាហារ ហើយ​កុំ​យល់​ក្នុង​ចិត្ត​ថា​វា​ជា​រឿង​គួរឱ្យ​ទើសទាល់​ឱ្យសោះ ចូរ​ទទួលយក​វា​ចុះ គាត់​ជា​បុរស​របស់​អ្នក​ហើយ​។ 

​    ​៧. អ្នកមាន​អារម្មណ៍​សុវត្ថិភាព​ពេល​នៅ​ជាមួយ​គាត់​
​    ​អ្នក​មិន​ខ្លាច​នឹង​បើក​បេះដូង​សម្រាប់​គាត់​ទេ ពេល​អ្នក​នៅ​ជាមួយ​គាត់​។ អ្នក​អាច​ទុកចិត្ត​គាត់ និង​មើលឃើញ​អនាគត​ជាមួយ​គាត់​។ ហើយ​អ្នក​ក៏​មិន​បារម្ភ​ថា​គាត់​មាន​អារម្មណ៍​ផ្សេង​នោះដែរ ព្រោះ​អ្នក​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា គាត់​ក៏​ចង់​បើក​បេះដូង​ប្រគល់ជូន​អ្នក​ដែរ​៕ 

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់