1

ពាណិជ្ជកម្មល្អដាច់គេប្រចាំឆ្នាំ? វីដេអូផ្សព្វផ្សាយផលិតផលថ្មីរបស់ Puma សម្តែងដោយ Griezmann នឹងធ្វើឱ្យអ្នកទប់សំណើចមិនជាប់

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​អន្តរជាតិ​បារាំង និង Atletico Madrid កីឡាករ Antoine Griezmann ត្រូវបានគេទទួលស្គាល់​ថា​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​នៅលើ​ភពផែនដី​នេះ​។​

​    ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ ជា​អតីត​កីឡាករ​របស់ Real Sociedad បាន​ចុះហត្ថលេខា​សម្រាប់ Atletico ក្នុងតម្លៃ​ខ្លួន ២៤​លាន​ផោន កាលពី​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​គាត់​បាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ចេញទៅ​កាន់​ក្លឹប​ធំៗ​ជាច្រើន​រួមបញ្ចូល​ជាមួយនឹង​គោលដៅ​ធំ​បំផុត​គឺ​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​ងាក​ចេញពី​ប្រធានបទ​កីឡា ក្រឡេក​មក​មើល​ប្រធាន​ថ្មី​វិញ ក្រុមហ៊ុន​ផលិតផល​សម្ភារៈ​កីឡា Puma បានចេញ​ផ្សាយ​នូវ​ពាណិជ្ជកម្ម​ថ្មី​ចុងក្រោយ​របស់ខ្លួន​ដែលមាន​ការចូលរួម​ដោយ Antoine Griezmann ហើយ​វា​គឺ​ពិតជា​វីដេអូ​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​នោះឡើយ​។​

​    ​ម៉ាស៊ីន​ផលិត​គ្រាប់​បាល់​សម្រាប់​ក្រុមបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ជាមួយនឹង​ក្បាច់​អបអរ "Hotline Bling" សម្រាប់​គ្រាប់​បាល់​របស់គាត់ ហើយ​ការប្រើប្រាស់​នូវ​ក្បាច់​អបអរ​របស់គាត់​ពិត​ជាមាន​ប្រយោជន៍​ដ៏​ទាក់ទាញ​ក្នុង​ការជួយ​បុរស​មួយចំនួន សម្រាល​បញ្ហា​របស់​មិត្តស្រី​របស់​ពួកគេ​នៅក្នុង​វីដេអូ​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​ខាងក្រោម​នេះ​៕

 

ប្រភព៖ 101greatgoals

មតិយោបល់