adverise with khmeread 15205555 1187427778010762 1493510142 o

បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ក្រុម​ជនពាល​វាយ​សម្លាប់​តាមផ្លូវ​ពេលយប់

    ភ្នំពេញ ៖ មាន​ករណី​អំពើ​ឃាតកម្ម​វាយ និង​ចាក់​បណ្ដាល​ឱ្យស្លាប់​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១​ និង​១៤​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ផ្ទះ​លេខ​១៣១៩ ផ្លូវ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
 
    ប៉ូលិស​និយាយថា អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ​បង្កឡើង​ដោយ​ជនល្មើស​មាន​គ្នា ៤ ទៅ ​៥ នាក់​ស្លៀកពាក់ ​(​អត់​ពាក់អាវ​) ប្រដាប់​ដោយ ដំបង​ដែក និង​កាំបិត មធ្យោបាយ​ថ្មើរជើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឡេ យ៉ាំង​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប​។ 

    ដំបូង ប៉ូលិស​បានទទួល​ព័ត៌មាន ពី​អ្នករត់ម៉ូតូឌុប​ម្នាក់​ឈ្មោះ ទឹម ផុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បានមក​ប្រាប់ថា មាន​មនុស្ស​ប្រុស​ម្នាក់​ដេកស្លាប់ដោយមាន​របួស​ពេញ​ខ្លួន​។​ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ឃើញ ហើយ​បាន​ពិនិត្យ​លើ​ខ្លួន​ជនរងគ្រោះ ឃើញ​មាន​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​។​

    ប៉ូលិស​ក៏បាន​ទាក់ទង​ទៅ ក៏បាន​ជួប​ស្រី​ម្នាក់ ឈ្មោះ សៀង ស៊ី​មី ហើយ​ស្ដ្រី​នោះមក​មើល ហើយ​បាន​អះអាងថា ជង​រងគ្រោះ​ត្រូវជា​ប្ដី​របស់ខ្លួន ឈ្មោះ ឡេ យ៉ាំង​ហុង ដែល​បានចេញ​បាត់​ពី​ផ្ទះ​តាំងពី​ម៉ោង​៥​ល្ងាច​។ 

    តាម​ការបំភ្លឺ​របស់​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​បំភ្លឺ​ឱ្យដឹងថា មុននេះ​មាន​មនុស្ស​ប្រហែល ៤ ទៅ​ ៥ នាក់​ដេ​ញ​វាយ​ជនរងគ្រោះ​ម្នាក់ឯង​ (​ថ្មើរជើង) មកដល់​ចំណុចកើតហេតុ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​រត់គេចខ្លួន​បាត់អស់​។
 
    ក្នុងករណី​ខាងលើនេះ ជា​ករណី​ឃាតកម្ម​ វាយ និង​ចាក់​បណ្ដាល​ឱ្យស្លាប់ ​ពិតប្រាកដ​មែនហើយ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ឃាតករ​មកផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់