adverise with khmeread 1

ឆែកឆេរ​ផ្ទះ ​៣ ​ទីតាំង​ក្នុង​បុរី​ "ពិភពថ្មី​" ឃាត់ខ្លួន​ជនជាតិ​ចិន ​២០​ នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ភ្នាល់ ល្បែង​ខុសច្បាប់តាម​អ៊ី​ន​ធើ​ណេ​ត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២៥​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ ផ្ទះ​ចំនួន​ ០៣​ ល្វែង​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​បុរី​ "ពិភព​ថ្មី​" ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​សរុប ​២០ ​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ភ្នាល់ ល្បែង​ខុសច្បាប់តាម​អ៊ី​ន​ធើ​ណេ​ត។​

    ប៉ូលិស​និយាយថា ទីតាំង​ដែល​ក្រុម​ជនសង្ស័យ​កំពុង ស្នាក់នៅ​នោះ​មាន ផ្ទះ​លេខ​៣០ ផ្ទះ​លេខ​៣២ ​ផ្លូវ​បេតុង​លេខ​០១​ ក្នុង​បូរី​ "ពិភពថ្មី​" និង​ផ្ទះ​លេខ​៤២​ ផ្លូវ​លេខ​២​​ ក្នុង​បុរី "​ពិភពថ្មី​" ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ក្នុង​ប្រតិបត្តិ​ការចុះទៅ​ឆែកឆេរ​ និង​ឃាត់ខ្លួន​ក្រុម​ខាងលើ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹ​ម វុទ្ធី ស្នងការរង​ទទួលបន្ទុក​សន្តិសុខ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​លោក​វរៈសេនីយ៍ឯក​ ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ក្រោម​ការសម្របសម្រួល​រប​ស់លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ។   

    លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​បានឱ្យ​ថា ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​៣​ទីតាំង​ខាងលើនេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន ២០​ នាក់ ​(​ស្រី​០២​នាក់​) ​ព្រមទាំង​ដកហូត​សម្ភារ​និង​វត្ថុតាង​ជា ​Computer​ និង​សម្ភារៈ​ល្មើស​មួយចំនួនធំ​ទៀត​ដែល​សង្ស័យ​ការ បើក​ភ្នាល់ លែង​ល្បែង​ខុសច្បាប់តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត​។​

    ឥឡូវ​ជន​ជាតិចិន​ទាំងនោះ រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ  ដើម្បី​បន្ត​ការសួរនាំ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់