adverise with khmeread 1

ក្រោយចូលនិវត្តន៍ពីបាល់ទាត់ Gerrard ប្រកាសឈ្មោះកីឡាករល្អដាច់គេលើពិភពលោកនេះ! មិនមានសមាជិកហង្សក្រហមសូម្បីម្នាក់ ហើយក៏មិនមែនជា Ronaldo នោះដែរ

    ​Steven Gerrard ជាការ​ពិត​គាត់​ពិត​ជាមាន​អាជីព​ដ៏​មាន​សក្តានុពល​វែង​មួយ និង​ធ្លាប់បាន​លេង​ជាមួយនឹង​តារាបាល់ទាត់​ឆ្នើមៗ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​មកនេះ​។​

​    ​នេះ​បាន​ផ្តល់ឱ្យ​គាត់​នូវ​សិទ្ធិ​ច្រើនជាង​អ្នកផ្សេង​ដើម្បី​ប្រកាស​ឈ្មោះ​កីឡាករ​ដ៏​អស្ចារ្យ​គ្រប់​សម័យ ទាំង​មាន​ជំនឿ​ចិត្ត​បំផុត​។

​    ​អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool ដែល​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយ​កាលពីពេល​ថ្មីៗ​នេះ​បានប្រកាស​បញ្ចប់​អាជីព​របស់ខ្លួន​ជាមួយនឹង LA Galaxy ជឿជាក់ថា Lionel Messi របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona គឺជា​កីឡាករ​បាល់ទាត់​ឆ្នើម​ដាច់​គេ​នៅលើ​ភពផែនដី​នេះ​។​

​    ​Gerrard ក៏បាន​បញ្ចេញ​ពី​គោល​គំនិត​របស់ខ្លួន​ផងដែរ​ថា នឹងមិន​មាន​នរណា​ប្រសើរ​ជាង ឬ​នឹង​អាច​ប្រៀបធៀប​ទៅនឹង​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះឡើយ​។​

​    ​ដោយបាន​អង្គុយ​មើល Messi ស៊ុត​បញ្ចូល​ទី​របស់ Celtic វីរបុរស​ប្រចាំ​ទឹកដី Anfield បាន​បញ្ជាក់ថា "​គាត់​គឺជា​តារាបាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​។ ខ្ញុំ​គិតថា​ជា​កីឡាករ​អស្ចារ្យ​បំផុត​ជា​ដរាប​។ អស្ចារ្យ​បំផុត​ដែល​នឹងមិន​ធ្លាប់មាន​ពីមុនមក​ឡើយ​។ វា​ពិតជា​រីករាយ​បំផុត​ក្នុង​ការមើល​គាត់​លេង​"​។​

​    ​រឿង​មួយ​នេះ​នឹង​ពិត​ធ្វើឱ្យ Cristiano Ronaldo និង​ប្រិយមិត្ត​របស់គាត់​មួយចំនួន​មិន​រីករាយ​នោះឡើយ ប៉ុន្តែ Gerrard មិន​ធ្លាប់​ភ័យខ្លាច​ក្នុងការ​បញ្ចេញ​គំនិត​របស់ខ្លួន និង​មិន​ខ្វល់​អ្វី​ទាំងអស់​៕

adverise with khmeread
ប្រភព៖ 90min

មតិយោបល់