adverise with khmeread 1

Atletico Madrid រកជើងព្រួលហើយ! Griezmann ប្រហែលជាជិតទៅ Man Utd ខែមករាហើយ

​    ​Atletico Madrid បានកំណត់​គោលដៅ​ចុះហត្ថលេខា​ទិញយក Tomas Lemar របស់ Monaco ដើម្បី​ជំនួស​តំណែង​ដ៏​មាន​សក្តានុពល​នៃ​គោលដៅ​របស់​បិសាច​ក្រហម Manchester United គឺ​កីឡាករ Antoine Girezmann​។ នេះ​បើ​យោងតាម​វេ​ប​សាយ Squawka ។​

​     Griezmann បាន​ចាក់​ប្រេង​បន្ថែម​ទៅលើ​ភ្លើង​កំពុង​ឆាបឆេះ​នៃ​ការរំពឹងទុក​ទៅលើ​ការផ្ទេរ​ដ៏​មាន​សក្តានុពល​ទៅកាន់​ទឹកដី Old Trafford ដោយបាន​បង្ហើប​ឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា គាត់​តែងតែ​សួរ​ទៅ Paul Pogba អំពី​ជីវិត​នៅឯ​ទឹកដី​ក្លឹប Manchester United ។​

​    ​ក្រុម​របស់លោក Diego Simeone ត្រូវបាន​ហាមឃាត់​សម្រាប់ធ្វើ​ការដោះដូរ​រហូត​ដល់​ឆ្នាំ ២០១៨ ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ប្រឆាំងនឹង​ច្បាប់​របស់​សហព័ន្ធ FIFA បាន ហើយ​ប្រសិនបើ​ពួកគេ​ជោគជ័យ​មែន ពួកគេ​នឹង​បង់លុយ​ឱ្យ Monaco ៣០ លាន​ផោន​សម្រាប់​កីឡាករ Lemar ក្នុង​បំណង​ទប់ស្កាត់​ករណី​បាត់បង់​កីឡាករ Griezmann៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់