adverise with khmeread 0

នេះ​បាន​ចំ​ជា​គំនិត​ច្នៃប្រឌិត​! ខ្ជិល​គូររូប​ត្រី​ពេក យក​ត្រី​មែនទែន​បិទ​លើ​មុខតែ​ម្តង តែ​រង​ការរិះគន់​ឡើង​ស្ពឹក​មុខ​

​    ​គេ​ពិបាក​ស្រមៃ​ដល់​ណាស់​អា​រឿង​យក​ត្រី​ងាប់​មក​ធ្វើជា​គ្រឿង Make-up ប៉ុន្តែ​គេ​មិនអាច​បញ្ឈប់​វិចិត្រករ​ផាត់មុខ​រុស្ស៊ី​នាង Elya Bulochka ឱ្យប្រើ​ត្រី​សមុទ្រ​ពិតៗ​មក​ធ្វើជា​គ្រឿង​តុបតែង​ឬ​ផាត់មុខ​សម្រាប់​យកមក​ថតរូប​ណាស់​។ ទោះយ៉ាងណា គំនិត​នេះ​បាន​បង្កឱ្យមាន​ការរិះគន់ និង​កំហឹង​ពេញ Instagram ចំពោះ​អ្វីដែល​គេ​ចាត់ទុកថា​ជា​ទង្វើ​ដ៏​រសើប​នោះ​។ អ្នកគាំទ្រ ២៥.០០០ នាក់​នៅលើ Instagram បាន​ហៅ​ការ​ផាត់មុខ​នេះ​ថា "​ឥតប្រយោជន៍​" ដោយនិយាយ​ទៀតថា "​វា​មិនមែនជា​សិល្បៈ​ទេ នេះ​គ្រាន់តែ​ជា​មនុស្ស​ឆ្កួត​ដែល​សម្លាប់សត្វ​តែប៉ុណ្ណោះ​"​។

​    ​ក្រោយ​ចែកចាយ​ហើយ​បង្អួត​ពី​គំនិត​ច្នៃប្រឌិត​ដ៏​ប្លែក​នេះ អ្នកគាំទ្រ​ម្នាក់​បាន​សួរ​នាង​ថា វា​ជា​ត្រី​រស់​ឬ​ងាប់ ហើយ​នាង​បាន​ឆ្លើយ​វិញ​ថា វា​ជា​ត្រី​ងាប់​ទេ ហើយ​អាចជា​ត្រី​ដែល​អ្នក​កំពុង​ញ៉ាំ​ទៀតផង​។

​    ​អ្នកគាំទ្រ​រាប់ពាន់នាក់​លើ Instagram យល់ឃើញថា​រូបភាព​នេះ​ជាការ​ប្រមាថ​និង​គួរឱ្យ​តក់​ស្ល​ត់ទៅ​វិញ ហើយ​ព្រួត​គ្នា​រិះគន់​នាង​យ៉ាង​ចាស់ដៃ​ថា "​ថ្ងៃនេះ ត្រី​ងាប់ ថ្ងៃស្អែក​ច្បាស់​ជា​ម្រាមដៃ​មនុស្ស​ហើយ​មើលទៅ​។ គួរឱ្យ​ស្អប់ខ្ពើម​ណាស់ដែ​លយ​ករប​ស់​នេះ​មក​ធ្វើជា​គ្រឿង​តុបតែង​មុខ​។ ប៉ុន្តែ​ហេតុអ្វី​សម្លាប់​ត្រី​? ពិតជា​ឆ្កួត​រក​លេខ​ដាក់​គ្មាន​ហើយ​ដែល​ចេះ​នឹកឃើញ​យក​វា​មក​ធ្វើ​សិល្បៈ​របស់ខ្លួន​"៕

adverise with khmeread

មតិយោបល់