adverise with khmeread Unnamed

លោក ថោង ខុន ស្នើ​សុំឱ្យ​ប្រធាន​មូល​និ​ធី​កូរ៉េ​ជួយ​តេ​ក្វាន់​ដូ​កម្ពុជា​សម្រាប់​អូឡាំពិក​ហ្គេម ២០២០ និង​ស៊ី​ហ្គេម ២០២៣

    ភ្នំពេញ ៖ លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​បានស្នើ​សុំ​ដល់​ប្រធាន​មូល​និ​ធី​តេ​ក្វាន់ ដូ​កូរ៉េ​ឱ្យជួយ​ដល់​វិស័យ​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា​សម្រាប់​ការឈានទៅរក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ហ្គេម នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ឆ្នាំ​២០២០ និង​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

    ថ្លែង​នៅក្នុង​ជំនួប កាលពី​ព្រឹក​មិញ នៅ​ទីស្នាក់ការ​របស់ខ្លួន លោក ថោង ខុន​បាន​ជម្រាបជូន លោក Oh Kyun DeCk ប្រធាន​មូល​និ​ធី​តេ​ក្វាន់​ដូ​កូរ៉េ Kukkiwon ពី​វិស័យ​កីឡា​របស់​កម្ពុជា ហើយ​ក្នុងនោះ​ឯកឧត្តម​ក៏ បានស្នើ​សុំ​ឲ្យ​ប្រទេស​កូរ៉េ​ជួយ​បន្ថែម​គ្រូបង្វឹក​ដល់​កម្ពុជា និង​ទទួលយក​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ​វ័យក្មេង មួយក្រុម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ ដើម្បី​ត្រៀម​ឆ្នាំ​២០២៣ ដែលជា​ឆ្នាំ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​។

    ប្រធាន​អូឡាំពិក​កម្ពុជា​រូបនេះ​ក៏​សុំ​ឲ្យ​លោក​ប្រធាន​មូល​និ​ធី​កូរ៉េ​អនុញ្ញាតឱ្យ​លោក ឆ​យ យ៉ុង​សុខ គ្រូ បង្វឹក​តេ​ក្វាន់​ដូ​សញ្ជាតិ​កូរ៉េ​បន្ត​ជួយ​បង្ហាត់​កីឡាករ កីឡាការិនី​កម្ពុជា​ជា​បន្តទៀត ដែល​កន្លងមក​លោក ឆ​យ យ៉ុង សុខ​ជួយ​កម្ពុជា​ឲ្យ​បាន​មេដាយ​នៃ​ការប្រកួត​កីឡា​អាស៊ី​នៅ Inchoen សាធ​រណ​រដ្ឋ​កូរ៉េ និង ឈ្នះ​ក្នុង​ការប្រកួត ជម្រុះ​ទ្វីបអាស៊ី​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល កាលពីពេល​កន្លង មក​។​

    លោក Oh Kyun DeCk មានប្រសាសន៍​ដែរ​ថា សព្វថ្ងៃនេះ KUKKIWON បាន​ជួយ​ដល់​ប្រទេស​ជា សមាជិក​ចំនួន​២១០​ប្រទេស នៅលើ​ពិភពលោក​។ ប្រទេស​ទាំងនោះ Kukkiwon ជួយ​ទាំង​គ្រូបង្វឹក ជួយ​ទាំង យក​កីឡា​ទៅ​ហាត់​នៅ​កូរ៉េ​។​

    លោក​សន្យាថា KUKKIWON នឹង​ជួយផ្ដល់​អាហារូបករណ៍ ដល់​អត្ត​ព​លិ​កវ័យ ក្មេង​របស់​កម្ពុជា និង​បញ្ជូន​គ្រូបង្វឹក​បន្ថែម​មកជួយ​កម្ពុជា​ផងដែរ​៕​

adverise with khmeread

មតិយោបល់