adverise with khmeread 1

ដល់ម្លឹង! ប្រិយមិត្តបិសាចក្រហមសំពះដៃពីរសុំឱ្យលោក Jose Mourinho ដាក់ Henrikh Mkhitaryan ឱ្យចូលលេងផង

    ​ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម Manchester United បាន​លន់តួ​អង្វរក Jose Mourinho ដាក់ Henrikh Mkhitaryan លេង​ក្នុងជំនួប​ជាមួយនឹង​ញញួរ​ធំ West Ham នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ការបញ្ចេញ​ទម្រង់​លេង​ដ៏​មាន​គុណភាព​របស់គាត់​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប​ទី​ពីរ Europa League កាលពី​យប់មិញ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អា​មេ​នី​រូបនេះ បាន​បញ្ចេញ​ទម្រង់​លេង​ដ៏​ទាក់ទាញ​បំផុត​ក្នុងជំនួប​ជាមួយនឹង Feyenoord ដើម្បី​ផ្តល់ឱ្យ​បិសាច​ក្រហម​នូវ​ឱកាស​ឆ្ពោះទៅកាន់​វគ្គ​បន្ទាប់​នៃ​ដំណើរ​ប្រជែង​ពាន Europa League របស់​ពួកគេ​។​

​    ​Mkhitaryan ត្រូវបាន​ប្តូរ​ចេញ​ក្នុង​នាទី​៨៣ ខណៈដែល​បិសាច​ក្រហម​កំពុង​នាំមុខ​ក្នុង​លទ្ធផល ៣-០ បន្ទាប់ពី​បាន​បញ្ចេញ​ទម្រង់​លេង​មួយ​ដែល​ជាក់ស្តែង​បាន​ចាប់យក​ការស្រមើស្រមៃ​ពី​ក្រុម​អ្នកគាំទ្រ​ជាច្រើន​។​

​    ​តារាបាល់ទាត់​វ័យ ២៧​ឆ្នាំ​រូបនេះ មើលទៅ​ពិតជា​ធ្វើបាន​ល្អឥតខ្ចោះ​ក្នុង​ទំនាក់ទំនង​រវាង​តំបន់​បម្រើ និង​ប្រយុទ្ធ ហើយ​បច្ចុប្បន្ន​ប្រិយមិត្ត​បិសាច​ក្រហម​ជាច្រើន​បានប្រកាស​ក្តែ​ងៗ​ឱ្យ​ដាក់​គាត់​ចាប់ផ្តើម​លេង​ជា​ជម្រើស​ដំបូង​ផង​ទៅក្នុង​ការប្រកួត Premier League បន្ទាប់​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់