adverise with khmeread 1

Andre Schurrle និយាយថា Jose Mourinho បំផ្លាញក្តីសុបិនរបស់គាត់នៅ Chelsea

    ​អតីត​ខ្សែប្រយុទ្ធ​ស្លាប​ក្រុម​តោ​ខៀវ Chelsea កីឡាករ Andre Schurrle បាន​និយាយ​បើក​កកាយ​អំពី​ការចាកចេញ​ពី​ក្លឹប​ចាស់​របស់ខ្លួន ដោយ​អះអាងថា Jose Mourinho បានបង្ហាញ​គាត់​ថា "​ជីវិត​ជា​កីឡាករ​គឺ​លំបាក​អ៊ីចឹង​"​។​

​    ​អ្នកចាត់ការ​រហស្សនាម Special One បាន​ដឹក​ដៃ Schurrle ចូលទៅក្នុង​ទឹកដី Stamford Bridge សម្រាប់​តម្លៃ​ខ្លួន ២២​លាន​ផោន​កាល​ទីផ្សារ​រដូវក្តៅ​ឆ្នាំ ២០១៣ ហើយ​គាត់​ត្រូវបាន​ដាក់ឱ្យ​លេង​បាន​ចំនួន ៣០​លើក​នៅក្នុង​រដូវ​កាល​លី​ក​កំពូល​អង់គ្លេស Premier League ដំបូង​របស់ខ្លួន​នៅក្នុង​ក្លឹប​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​មួយ​នេះ​។​

​    ​ប៉ុន្តែ​តារាបាល់ទាត់​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​បរាជ័យ​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកចាត់ការ​របស់ខ្លួន និង​បាន​ចាកចេញ​ទៅកាន់ Wolfsburg កាលពី​ខែកក្កដា​ឆ្នាំមុន មុនពេល​ដែល​គាត់​បាន​បន្តដំណើរ​រប​ស់​ខ្លួន​បន្តទៅ​កាន់ Borussia Dortmund នៅក្នុង​ទីផ្សារ​រដូវក្តៅ​ឆ្នាំនេះ​។​

​    ​តារាបាល់ទាត់​វ័យ ២៦​ឆ្នាំ​រូបនេះ ជឿជាក់ថា គាត់​ត្រូវបាន​ដាក់ឱ្យ​ស្កក​ឥត​បានការ ដោយ Mourinho បន្ទាប់ពី​បាន​ចំណាយពេល​នៅ​ខាងក្រៅ​ទីលាន​ប្រកួត ហើយ​គាត់​មិនត្រូវ​បានផ្តល់​ឱកាស​ណា​មួយ​ដើម្បី​កសាង​សមត្ថភាព​ដើម្បី​ហក់​ចូលទៅក្នុង​ជម្រើស​ដំបូង​វិញ​នោះឡើយ​។​

​    ​Schurrle បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Bild ថា "Chelsea គឺជា​ក្តី​សុបិន​មួយ​សម្រាប់​ខ្ញុំ​។ ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​ត្រូវបាន​ដកចេញ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ក្នុង​រយៈពេល​មាន​បញ្ហា​របួស ជា​អកុសល​គ្រូបង្វឹក​មិនបាន​ពឹងផ្អែក​មកលើ​ខ្ញុំ​ច្រើន​ទៀត​នោះឡើយ​។ Mourinho បានបង្ហាញ​ខ្ញុំ​ពី​ជីវិត​ដ៏​លំបាក​ដូចម្តេចខ្លះ​ដែល​អាច​ខ្លាច​ទៅជា​កីឡាករ​បាល់ទាត់​មួយរូប​។ ប្រសិនបើ​អ្នកមាន​ការប្រកួត​ដ៏​អន់​មួយ អ្នកនឹង​ត្រូវ​ដកចេញ​ពី​ក្រុម​។ បទពិសោធន៍​របស់ខ្ញុំ​នៅឯ Chelsea គឺ​ពិតជា​អស្ចារ្យ ដែល​បាន​លេង​ជាមួយនឹង​តារា​កំពូលៗ​ជាច្រើន វា​គឺ​គ្រាន់តែ​ដូចជា​ខ្ញុំ​បាន​ស្រមើស្រមៃ​ពី​វា​ប៉ុណ្ណោះ​។ លេង​ឱ្យ Chelsea គឺ​ពិតជា​ក្តី​សុបិន​មួយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ក្រោយ​បញ្ហា​របួស​របស់ខ្ញុំ គាត់​ដែលជា​អ្នកចាត់ការ​លែង​រាប់បញ្ចូល​រូបខ្ញុំ​នៅក្នុង​ក្រុម​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់