adverise with khmeread Untitled 1

ណា​សា​ប្រកាស​ផ្តល់រ​ង្វាន់​ជាទី​គាប់ចិត្ត​ដល់​នរណា​ដែល​អាច​ដោះស្រាយ​បញ្ហា​បត់ជើងធំ​នៅ​សុញ្ញ​អាកាស​! ជនជាតិ​ណា​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​នេះដែរ​

    ​នៅពេលដែល​អ្នក​ទប់​លែង​ជាប់ អ្នក​ច្បាស់​ជា​រក​បង្គន់​ហើយ ប៉ុន្តែ​ចុះ​ប្រសិនបើ​អ្នក​នៅក្នុង​សុញ្ញកាស​ដោយ​ស្លៀក​ពាក់អាវ​ការពារ​ខ្លួន​ជាច្រើន​ម៉ោង ឬ​អាច​ច្រើន​ថ្ងៃ តើ​អ្នក​អាច​ទប់​ជាប់​ទេ​? ដំណោះស្រាយ​បច្ចុប្បន្ន​គឺ​គេ​ប្រើ​កន្ទប ប៉ុន្តែ​អង្គការ​ណា​សា​ចង់រក​ដំណោះស្រាយ​ល្អ​ជាង​នេះ ហើយ​ពួកគេ​នឹង​ជូន​រង្វាន់​ចំនួន ៣០.០០០ ដុល្លារ​ទៅ​នរណា​ដែលមាន​គំនិតល្អ​ជាងគេ​។​

​    ​អវកាសយានិក​បាន​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​ផុត​លេខ​ជាងគេ​របស់​ពិភពលោក ប៉ុន្តែ​នៅពេល​គេ​និយាយ​អំពី​ការគ្រប់គ្រង​កាកសំណល់​របស់​មនុស្ស អវកាសយានិក​ពឹងផ្អែក​ទៅលើ​កន្ទប​។ យានអវកាស​អង្គការ​ណា​សា​ពិត​ជាមាន​ប្រព័ន្ធ​កាកសំណល់​កម្រិត​ខ្ពស់ ប៉ុន្តែ​ពួកគេ​អាច​ប្រើ​ប្រព័ន្ធ​នោះ​នៅពេល​ពួកគេ​មិន​ស្លៀកពាក់​ឈុត​អវកាស​។​

​    ​ដូច្នេះ​អំឡុង​ការបញ្ជូន ចុះចត ឬក៏​ក្នុងករណី​បន្ទាន់​ណាមួយ ពួកគេ​ត្រូវតែ​ពាក់​កន្ទប​អវកាស​។ ប៉ុន្តែ​នេះ​គឺ​គ្រាន់តែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ខណៈ​ការរក្សា​កាកសំណល់​ជិត​ស្បែក​មនុស្ស​ជាច្រើន​ម៉ោង អាច​បណ្តាលឱ្យ​មានការ​ឆ្លង​មេរោគ​។​

​    ​ជាក់ស្តែង ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​អង្គការ​ណា​សា​មិនទាន់​រកឃើញ​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​នៅឡើយ​ទេ ហើយ​ទីភ្នាក់ងារ​របស់ខ្លួន​កំពុង​ស្វែងរក​ការណែនាំ​នៅ​ជុំវិញ​ពិភពលោក​។​

​    ​ការប្រកួតប្រជែង​ថ្មី​ដែលមាន​ឈ្មោះថា Space Poop Challenge នឹង​ផ្តល់ឱកាស​ដល់​អ្នក​រាល់​គ្នា​ដើម្បី​ផ្ញើ​គំនិត និង​ការ​រចនា​របស់​ពួកគេ​ដើម្បី​ជំនួស​កន្ទប​លាមក​អវកាស​រហូតដល់​ថ្ងៃទី ២០ ខែធ្នូ ហើយ​គំនិត​ដ៏​ល្អ​ជាងគេ​នឹង​ឈ្នះ​ទឹកប្រាក់​ចំនួន ៣០.០០០ ដុល្លារ​។​

​    ​* ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​នឹង​កម្មវិធី​នេះ លោកអ្នក​អាច​ចូលទៅ​កាន់​ទំព័រ​ផ្លូវការ​របស់ Space Poop Challenge បាន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់