adverise with khmeread 20111028 seoulbeats 2ne1 12

ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី 2NE1 ប្រកាស​រំសាយ​ក្រុម​ជា​ផ្លូវការ ខណៈ Park Bom មិន​ព្រម​បន្ត​កុងត្រា​ថ្មី​

    ​ផលិតកម្ម YG Entertainment បានប្រកាស​ជា​ផ្លូវការ​ថា ក្រុម​ចម្រៀង​កូរ៉េ 2NE1 នឹង​រំសាយ ហើយ​ពួកគេ​លែង​ជា​ក្រុម​ចម្រៀង​ទៀតហើយ​។​

​    ​អ្នកគាំទ្រ​ក្រុម​នេះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយនឹង​ការប្រកាស​នេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​កូរ៉េ Koreanboo​។​

​    ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​មាន​ខកចិត្ត​ជាខ្លាំង ខណៈដែល​ពួកគេ​រំពឹងថា​សមាជិក​ក្រុម 2NE1 នាង CL នឹង​ត្រឡប់មក​ក្រុម​វិញ​។​

​    ​យ៉ាងណាមិញ​នាង CL និង Sandara Park បាន​ត​កុងត្រា​ជាថ្មី​ជាមួយនឹង YG Entertainment ធ្វើជា​តារាចម្រៀង​ទោល ខណៈដែល Park Bom មិន​បន្ត​នោះទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់