adverise with khmeread Untitled 1

សន្យា​ឱ្យ​ពង​ទា​ស្ងោរ ២ គ្រាប់​ថ្លៃ​រួមភេទ​! ពេល​ចប់​កិច្ចការ ប្រគល់​ពង​ទា​ស្ងោរ​ឱ្យតែ​មួយ​គ្រាប់ ត្រូវ​នាង​វាយ​នឹង​ដប​ស្រា​ហូរឈាម​កក្លាក់​និង​ដាល់​ឱ្យ​សន្លប់​

    ​ស្ត្រី​ពេស្យា​ម្នាក់​នៅក្នុង​ប្រទេស​ហ្ស៊ី​ម​បា​វេ​ម្នា​ក់បាន​វាយ​បុរស​ម្នាក់​បែកក្បាល​ជាមួយ​ដប​ស្រា បន្ទាប់ពី​បុរស​ម្នាក់​នោះបាន​ឱ្យ​ថ្លៃ​សេវាកម្ម​ផ្លូវភេទ​ជាមួយ​ពង​ទា​ស្ងោរ​មួយ​គ្រាប់​។​

​    ​បុរស​ឈ្មោះ Moses Mushonga វ័យ ២៨ ឆ្នាំ​បាន​ដើរទៅ​ជិត​នារី​វ័យក្មេង​ម្នា​ក់នៅ​យប់​មួយ​នៅ​ទីក្រុង Mvurwi ក្នុង​ខេត្ត Mashonaland​។​

​    ​ដំបូង​បុរស​ម្នាក់នេះ​បាន​ស្ទាបអង្អែល​ស្ត្រី​ពេស្យា​ដោយ​លូក​ចូល​អាវទ្រនាប់ និង​ស្ទាប​ដើមទ្រូង​របស់​នាង​។ ទង្វើ​បែបនេះ​មិនបាន​ធ្វើ​នារី​វ័យ ២៣ ឆ្នាំឈ្មោះ Chipo ពេញចិត្ត​បុរស​នេះ​ទេ ហើយ​ការប្រមាថ​នេះ​ហាក់​សន្សំ​ពិន្ទុ​ដល់​របួស​របស់គេ​ទៀតផង​។ បន្ទាប់មក គាត់​ក៏​ព្យាយាម​តថ្លៃ​ជាមួយ​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​ជាប់​ខ្លួន​។​

​    ​Mushonga បាន​ប្រាប់​នាង Chipo ថា ខ្លួន​បាន​ចំណាយលុយ​ដែល​នៅសល់​ទិញ​ពង​ទា​ស្ងោរ​ពីរ​គ្រាប់​ដែលមាន​តម្លៃ ០,២៥ ដុល្លារ​ហ្ស៊ី​ម​បា​វេ​។ អ្វី​ដ៏​គួរឱ្យ​សោកស្តាយ​នោះ​គឺ គាត់​បាន​ស៊ី​អស់​មួយ​គ្រាប់​បាត់ទៅហើយ​។ ត្រង់​កន្លែង​នេះហើយ​ដែល​នាង Chipo ផ្ទុះ​កំហឹង​។​

​    ​ដោយ​ត្រូវបាន​ប្រមាថ​ដោយ​ឥរិយាបថ​របស់​បុរស​ម្នាក់នេះ នាង Chipo ក៏​ខឹង​ខ្លាំង​ឡើង ហើយក៏​វាយ Mushonga ជាមួយ​ដប​ស្រា បន្ទាប់មក​ដាល់​មួយ​ដៃ​ចំ​កណ្តាល​មុខមុន​នឹង​បុរស​ម្នាក់នេះ​សន្លប់​។​

​    ​បន្ទាប់ពី​ដឹងខ្លួន Mushonga បាន​ហូរឈាម​យ៉ាងខ្លាំង​ពី​ក្បាល​របស់គេ​។ គាត់​បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា "​នាង​គួរតែ​និយាយថា​បដិសេធ​រួមភេទ​"​។​

​    ​Chipo ដែល​មិន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បាន​និយាយថា នាង​មាន​អារម្មណ៍​ថា​បុរស​ម្នាក់នេះ​ត្រូវតែ​ទទួល​មេរៀន​មួយ​ទើប​សម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់