adverise with khmeread Trump 1000

គ្រាន់តែ​ផ្ទះ​លំហែកាយ​របស់​ត្រាំសោះ មើលទៅ​ស្អាត​ដូច​ឋានសួគ៌​

    ​នេះ​គឺជា​ក្លឹប​លំហែកាយ​ទំហំ ១៧ អារ ជា​កន្លែង​ដែល Trump ចំណាយពេល​ស្នាក់នៅ​ដំបូង​នៅពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។​

​    ​លោក Trump បានមក​ដល់ផ្ទះ​រមណី​យ​ដ្ឋា​ន Mar-a-Lago Resort នៅ​ឆ្នេរសមុទ្រ Palm Beach កាលពី​ថ្ងៃ​អង្គារ​អម​ជាមួយនឹង​ក្បូន​រថយន្ត​ប៉ូលិស​មួយ ដោយ​ធ្វើឱ្យ​រថយន្ត​ជាច្រើន​តាម​ដងផ្លូវ​ឆ្ពោះទៅ​ទីតាំង​អចលនទ្រព្យ​របស់គាត់​ត្រូវ​ស្ទះ​ត្រៀបត្រា​ពេល​កំណាត់​ផ្លូវ​។​

​    ​ដោយ​ទិញ​ក្នុងតម្លៃ ១០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ១៩៨៥ លោក Trump បាន​ស្ដារ​ក្លឹប​នេះ ដូច្នេះ​វា​មើលទៅ​ដូចជា​ព្រះបរមរាជវាំង​អឺរ៉ុប​មួយ​អ៊ីចឹង​។​

​    ​បន្ទប់​អាហារ​ធំ​ទូលាយ​យក​ស្ទីល​រចនាប័ទ្ម​តាម​ព្រះបរមរាជវាំង Chigi របស់​ទីក្រុង Rome ជាមួយនឹង​ចម្លាក់​ថ្ម​ម៉ាប​មួយ​នៅ​ពីលើ​តុ​អាហារ​មាន​កៅអី ៣៤​។​

​    ​បន្ទប់​នេះ មាន​ប្រវត្តិ​ធ្លាប់​សមាជិកសភា​តំណាងរាស្ដ្រ និង​ព្រះមហាក្សត្រ​អឺរ៉ុប​មក​ទីនេះ​ផងដែរ​។​

​    ​ក្នុង​ឆ្នាំ ១៩៩៥ លោក Trump បាន​ពង្រីក​អចលនទ្រព្យ​របស់គាត់​នៅ​ទីនោះ​រួមមាន​ក្លឹប​ឆ្នេរសមុទ្រ សាលប្រជុំ Spa កន្លែង​លេង​វាយ​កូន​បាល់ និង​ល្បែង croquet ហើយ​បាន​បើក​វា​ដូចជា​ក្លឹប​ផ្តាច់មុខ​ប្រចាំ​ជនបទ​មួយ​អ៊ីចឹង ដោយ​សមាជិក​ក្លឹប ដែល​ចូលទៅ ត្រូវបាន​បង់ប្រាក់​សរុប ១៣.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​ម្នាក់​។​

​    ​លោក Trump បាន​កែប្រែ​ទីនោះ​រហូត​មាន​ទំហំ ៥.១៧៤ ម៉ែត្រការ៉េ ដោយមាន​អគារ​ធំ​មួយ ដែលមាន​បន្ទប់​ស្នាក់នៅ ៣៣ បន្ទប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់