adverise with khmeread Heidi klum 11

Heidi Klum ធ្វើឲ្យអ្នកគាំទ្រអស់ចម្ងល់ជាមួយនឹងឈុតអាវយឺតពណ៌ស

          កំពូល​តារាបង្ហាញ​ម៉ូត​ Heidi Klum បាន​ធ្វើ​ឲ្យ​សាធារណជន​អស់​ចម្ងល់​ ខណៈ​នាង​បង្ហាញមុខ​ជាមួយ​អតីត​ស្វាមី Seal ។

          Heidi វ័យ​៤៣​ឆ្នាំ​ និង​តារា​ចម្រៀង​វ័យ​៥៣​ឆ្នាំ​រូបនេះ​ ត្រូវ​បាន​គេប្រទះ​ឃើញ​កំពុង​ជួយកូន​ស្រីនិង​កូនប្រុស​ស្វែង​រក​សម្លៀក​បំពាក់​កីឡា​នៅ West Hollywood ។

          នៅពេល​នេះ Heidi ហាក់ដូចជា​មាន​ចេតនាឲ្យ​សាធារណជន​ចាប់​អារម្មណ៍​លើ​នាង ខណៈ​ពេល​បង្ហាញមុខ​ក្នុងឈុត​អាវយឺត​ពណ៌សនិង​ស្លៀក​ខោ​ ខូវបយ ប៉ុន្តែនាង​មិនបាន​ពាក់​អាវទ្រនាប់​ទេ ហើយ​វាធ្វើ​ឲ្យ​ដើម​ទ្រូង​របស់​នាង​លេច​ត្រដែតយ៉ាង​ច្បាស់​តែម្តង។

          អ្នកគាំទ្រ​នៅតែមើលឃើញថា តារាបង្ហាញម៉ូត​វ័យ​៤៣​ឆ្នាំ​រូបនេះ​ហាក់ដូច​ជាមិនចាស់ ហើយ​នៅតែស្រស់ស្អាត​ដដែល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់