adverise with khmeread Growing plants effect by shiftwear d9hlndl

អស្ចារ្យ​! ស្បែកជើង​ប៉ា​តា​អាច​ប្រែ​រូប​បាន​ (មានវីដេអូ)

    ​បើសិន​អ្នក​និយម​លេង​នូវ​ម៉ូត​ស្បែកជើង ស្បែកជើង​ថ្មី​នេះ​ដែល​មកពី​ទីក្រុង​ញូវយ៉ក​រចនា​ដោយ​លោក David Coelho នឹង​ក្លាយជា​ស្បែក​ដែល​អ្នក​ចង់បាន​បំផុត​ជាមិនខាន​។ ពិតណាស់​ស្បែកជើង​នេះ​ចេះ​ប្រែ​រូប​បាន​ដោយ​អ្នក​គ្រាន់តែ​ចុច​បញ្ជា​ពី​ទូរស័ព្ទដៃ​អ្នក​ដើម្បី​ផ្ដូ​រ​រូប​របស់​វា  ហើយ​អ្នក​នឹងមាន​អារម្មណ៍​ថា​ចង់​ទិញ​វាពីរ​បី​ទុក​ដោយសារ​ភាពទំនើប​ឡូយឆាយ​របស់​វា​។​

​    ​ស្បែកជើង​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា "ShiftWear"​។ ស្បែកជើង​ប៉ា​តា​នេះ​គឺ​ល្អឥតខ្ចោះ​សម្រាប់​អ្នកលេង​ម៉ូត​ស្បែកជើង​ហើយ​វា​ក៏​សមជា​មួយ​សម្លៀកបំពាក់​ដែល​អ្នក​ស្លៀកពាក់​ដែរ​។ ពួកវា​ក៏​តែងតែ​ធ្វើ​ឲ្យ​អ្នកមាន​ភាពឈ្លាសវៃ ដែល​មិនសូវ​ខ្វល់​អំពី​ស្លៀក​បំពាក់​ខាងក្រៅ​ចាប់អារម្មណ៍​ដែរ​។ យោងទៅលើ​លោក Coelho ស្បែកជើង​ដែល​អាច​ប្រែកាយ​នេះ អាច​ឲ្យ​អ្នកបង្កើត​នូវ​រូបភាព​ដោយ​ខ្លួនឯង​ចង់បាន​តាមរយៈ​ស្មា​ត​ហ្វូ​ន​។​

​    ​អ្នកប្រើប្រាស់​អាច​បញ្ជា​វា​បាន​តាម​កម្មវិធី​ស្មា​ត​ហ្វូ​ន ដើម្បី​ជ្រើសរើស​រូបភាព​ក៏ដូចជា​ប្ដូរ​រូប​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។ ថ្ម​របស់​វា​វិញ​កាន់​រហូតដល់​ទៅ​៣០​ថ្ងៃ​ឯណោះ និង​អាច​សាក​ថ្ម​តាម Wireless បាន​ទៀត​។ ហើយ​លក្ខណៈពិសេស​រប​ស់វា​មួយទៀត​គឺ​មិន​ជ្រៀប​ទឹក និង​អាចដាក់​វា​បោក​សម្អាត​ក្នុង​ម៉ាស៊ីន​បោកគក់​បាន​ទៀតផង​។ ចំពោះ​កម្មវិធី​របស់​វា​មាននៅ​គ្រប់​ស្មា​ត​ហ្វូ​ន​ទាំងអស់ ក្នុងនោះ​ដូចជា IOS, Android, និង Windows ផងដែរ​ និងតម្លៃរបស់វាមានចាប់ពី ១៥០ដុល្លារ ទៅ ១.០០០ដុល្លារ៕ 

 

adverise with khmeread
ប្រភព៖ ​អូត​ឌី​ធី​សេន​ត្រល់​

មតិយោបល់