adverise with khmeread Untitled 1

ខ្មាស់​គេ​ជាង​ស្រាត​ដើរ​! ពិធីករ​ទូរទស្សន៍​ម្នាក់នេះ​ធ្វើឱ្យ​ខូចការ​អស់រលីង​សម្រាប់​ការសម្តែង​របស់​អ្នកជំនាញកា​រ៉ា​តេ​ម្នាក់នេះ

    ​ពិធីករ​ទូរទស្សន៍​មួយរូប បានធ្វើឱ្យ​ខូច​គម្រោងការ​របស់​អ្នកជំនាញកា​រ៉ា​តេ​ម្នា​ក់ដោយ​ចៃដន្យ ខណៈដែល​គាត់​កំពុង​បន្លំ​ភ្នែក​អ្នកទស្សនា​ស្រស់ៗ អំឡុង​ការផ្សាយ​បន្ត​ផ្ទាល់​មួយ ដែល​ធ្វើឱ្យ​អ្វី​គ្រប់យ៉ាង​នៅក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​មួយ​នេះ​បញ្ចប់ទៅ​ជាមួយនឹង​រឿង​ដ៏​គួរឱ្យ​អស់សំណើច​បំផុត​។​

​    ​ពិធីករ​ក្នុង​កម្មវិធី The Sunrise បាន​កំពុង​ពិភាក្សា​ជាមួយនឹង​គ្រូ​កា​រ៉ា​តេ​អំពី​សម្ថ​ភាព​របស់គាត់​ក្នុងការ​បំបែក​ថ្ម​ធ្វើ​អំពី​ស៊ីម៉ង់ត៍​ជាមួយនឹង​ដៃ និង​ក្បាល​របស់ខ្លួន​។​

​    ​ជំនួស​មកវិញ ជា​លើកដំបូង បុរស​ដែល​គេ​ហៅថា​អ្នកជំនាញ​រូបនោះ បានបង្ហាញ​ទៅកាន់​អ្នកទស្សនា​ពី​របៀប​ដែល​គាត់​នឹង​អាច​បំបែក​ដុំថ្ម​ជា​ពីរ​ជាមួយនឹង​កែវ​មួយ​ប៉ុណ្ណោះ​។​

​    ​ដើម្បី​បញ្ជាក់ថា​វា​គឺជា​ការពិត ពិធីករ​បាន​សាកល្បង​វា​ដោយ​ខ្លួនឯង ដើម្បី​បញ្ជាក់​ទៅកាន់​អ្នកទស្សនា​ថា​ថ្ម​នោះ​គឺ​ពិតជា​រឹង ឬក៏​អត់​។​

​    ​ប៉ុន្តែ​ខណៈដែល​ពិធីករ​រូបនោះ​បាន​សាកល្បង​ជាមួយនឹង​កែវ​កញ្ចក់​នោះ​ទៅ​វាយ​លើ​ថ្ម​មួយ​ដុំ​ទៀត​ស្រាលៗ​សោះ វា​ក៏បាន​បែក​ជា​ពីរ​ដែល​ថ្ម​មួយ​ដុំ​នោះ​មាន​ទំហំ​ក្រាស់​ជាង​ថ្ម​ដែល​គ្រូ​កា​រ៉ា​តេ​ម្នាក់​នោះបាន​បំបែក​ទៅទៀត​។​

​    ​ពិធីករ​រូបនោះ​បន្ទាប់មក​បាន​ទប់​សំណើច​របស់ខ្លួន​មិនជា​ប់​នោះឡើយ មុនពេល​ដែល​គាត់​សុំ​អភ័យទោស និង​និយាយ​ពាក្យ​មួយចំនួន​ដើម្បី​សម្រួល​ស្ថានភាព​មួយ​នោះ​។​

​    ​ហើយ​វា​ប្រាកដជា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ ខណៈដែល​គាត់​នៅសល់​ថ្ម​មួយ​ជង់​ទៀត​ដើម្បី​បំបែក​ជាមួយនឹង​ក្បាល​របស់គាត់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់