15204279 1187709497982590 1734887697 o

គ្រោះថ្នាក់ចរាចរណ៍ពេក! អតីត​បេក្ខជន The Voice Cambodia លោក​ជា សុភ​ក្តិ ច្រៀងចម្រៀងមួយ​បទ​មាន​ចំណងជើង​ថា «​ជីវិត​មនុស្ស​គ្មាន​ដាក់លក់លើ​ទីផ្សារទេ​»

​    ​ភ្នំពេញ ៖ តារាចម្រៀង​អាជីព​ម្នាក់​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី ដែលមាន​អត្ថន័យ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ឱ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ថ្មី បន្ទាប់ពី​លោក​បាន​សង្កេតឃើញថា ឃាតករ​តាមផ្លូវ​ថ្នល់​បានសម្លាប់​មនុស្ស​រៀងរាល់​ថ្ងៃ  ដូចនេះ​ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត របួសពិការ និង ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​។​


     
​    ​លោក ជា សុភ​ក្តិ អ្នកចម្រៀង​អាជីព​វ័យ ២៦​ឆ្នាំ បាន​បញ្ជាក់ថា  បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង​មាន​ចំណងជើង​ថា «​ជីវិត​មនុស្ស​គ្មានដាក់លក់​លើ​ទីផ្សារ​ទេ» ដែល​បទ​នេះ​បាន​រៀបរាប់​ដាស់តឿន​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​ប្រុងប្រយ័ត្ន ព្រោះ​បើ​ស្លាប់​នៅថ្ងៃនេះ ថ្ងៃស្អែក​មិនមាន​ជីវិត​រស់​មកវិញនោះទេ​។ សូម​បើកបរ​គោរព​ល្បឿន​ចរាចរណ៍ កុំ​បំពាន​ច្បាប់​ចរាចរណ៍​។  ពេល​ស្រវឹង​សូមកុំ​បើកបរ មាន​មនុស្ស​មិនតិច​ទេ​ដែល​បាន​ស្លាប់​ដោយសារគ្រោះថ្នាក់​ចរាច​រណ៍​។​

​    ​បទ​ចម្រៀង​ដ៏​មានន័យ​នេះ ក៏បាន​លើកឡើងថា មនុស្ស​ម្នាក់ៗ​ចង់​រស់​ដូច​តែ​គ្នា ទោះបី​អ្នកមាន​ឬ​អ្នកក្រ​ក៏ដោយ ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍តើ​យើង​អាចធ្វើ​បាន​ឬទេ​? នៅមាន​ជន​អសីលធម៌​មួយចំនួន​បានធ្វើ​សកម្មភាព​ឆក់ ប្លន់ បាន​បង្ក​គ្រោះថ្នាក់រ​ហូ​ស​ដល់​ស្លាប់​តាមផ្លូវ​ថ្នល់​ក៏មាន​។​

​    ​លោក​បន្តថា ដោយមាន​ការលើកទឹកចិត្ត​ពី​អ្នក​នៅ​ជុំវិញខ្លួន ជាពិសេស​ពី​ប្អូនប្រុស "​រ៉ាវី​ថា​ម ស្រុក​ខ្មែរ​" ដែលជា​អ្នកនិពន្ធ​អូ​រី​ជីណ​ល់​សង (Original Song) ដែល​ត្រៀម​នឹង​ចេញ​ក្នុងពេល​ខាង​នេះ​ផងដែរ​។​

​    ​លោក​បញ្ជាក់ថា កន្លងមក​លោកបាន​ច្រៀង​បទ​ថ្មី​ជាច្រើន មានដូចជា​បទ «​សប្បាយ​ណាស់​មែន​ទេ ដែល​បាន​ក្បត់​បង », បទ​ «​ទឹកភ្នែក​អ្នកគ្រូ​បឋម​ព្រោះ CO » ...​និង បទ​ថ្មី​នឹង​ចេញ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​គឺ​បទ «​បង​មាន​អារម្មណ៍​ផ្តើម​ស្អប់​អូន​ហើយ​»​។​

​    ​សូមបញ្ជាក់ថា លោក​ជា សុភ​ក្តិ ត្រូវបាន​គេ​ឃើញ​ឡើង​ច្រៀង​ញឹកញាប់​នៅតាម​ស្ថានីយ៍ទូរទស្សន៍ និងតាមឆាក​មួយចំនួន  ហើយ​ត្រូវបាន​ទូរទស្សនិកជនបាន​ស្គាល់​និង​គាំទ្រ​។ កាលពីពេល​ថ្មីៗ​នេះ លោក​ក៏បាន​ចូលរួម​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី The  Voice  Cambodia  រដូវ​កាល​ទី​២​៕

 

មតិយោបល់