adverise with khmeread Untitled 1

ចាប់បាន​មុខសញ្ញា​ប្លន់​ម្នាក់​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​នៅ​កំពង់ធំ​និង​កំពង់ចាម រួមទាំង​អាវុធ​មួយ​ដើម​

    កំពង់ធំ ៖ ប៉ូលិស​ខេត្តកំពង់ធំ​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ប៉ុនប៉ង​ប្លន់​ម្នា​ក់នៅ​ភូមិសាស្ត្រ​ឃុំ​ទំរីង ស្រុក​សណ្តាន់ កំពង់ធំ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម នា​ថ្ងៃទី​២៥​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ ដោយ​ឃាត់​បាន​នៅ​ចំណុច​តាម​ផ្លូវលំ​ភូមិ​តា​ពៅ​ឃុំ​គគីរ​ធំ​ជាប់​ប្រទល់​ឃុំ​ក្រ​វា និង​គគី​ធំ ស្រុក​សណ្តាន់ កាលពី​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​២០១៦​នេះ  ។​

     យោងតាម ព័​ត៍​មាន​ពី​ប្រជាជន​ល្អ ដែល​ប៉ូលិស​បាន​ប្រើប្រាស់​ជា​បន្ត​បន្ទាប់មក និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ចាប់​តាំង ពី​ម៉ោង​៧​យ​បើ​ថ្ងៃទី ២៤​វិច្ឆិកា​២០១៦ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត និង​ប៉ូលិស​ស្រុក​បារាយណ៍ បាន​បើក​កិច្ចប្រតិបត្តិការ​តាម​បង្ក្រាប​មុខសញ្ញា​ចោរប្លន់  ដែល​លាក់ទុក​អាវុធ ប៉ុនប៉ង​ប្លន់​នៅ​ភូមិសាស្ត្រ ឃុំ​ទំរីង ស្រុក​សណ្តាន់ និង​ក្នុងស្រុក​ចំការលើ ទឹកដី​ខេត្តកំពង់ចាម (​ព្រោះ​វា​បាន​សិក្សា​ភូមិសាស្ត្រ​ទាំងពីរ​នេះ​រួចហើយ​) ។​

      ប៉ូលិស​បន្តថា   ជា​លទ្ធផល នៅ​ម៉ោង​០៧​និង​៤០​នាទី ព្រឹក​ថ្ងៃទី ២៥​វិច្ឆិកា​២០១៦ ប៉ូលិស​ចាប់បាន​មុខសញ្ញា​ឈ្មោះ សឿ​ក ប៉ាង ភេទ​ប្រុស​អាយុ ៤៥ ឆ្នាំ ទីលំនៅៗ​ភូមិ ពង្រ​លីង ឃុំ​ក្រវ៉ា ស្រុក​បារាយ​ណ៍ហើយ​ចាប់​នៅ​ចំណុច​តាម​ផ្លូវលំ​ភូមិ​តា​ពៅ​ឃុំ​គគីរ​ធំ​ជាប់​ប្រទល់​ឃុំ​ក្រ​វា និង​គគី​ធំ ហើយ​បាន​ទៅ​រស់នៅ ធ្វើ​ចំការ​នៅ​តំបន់​តា​សោម ស្រុក​អន្លង់វែង ខេត្ត ឧ​ត្ត​រ​មានជ័យ ទើប​ត្រឡប់មកវិញ​បាន​ប្រហែល ២-៣ ខែ​ប៉ុណ្ណោះ ។​

      ប៉ូលិស​បន្តថា  វត្ថុតាង​ចាប់យក​បាន ៖ អាវុធ AK47 ស្វាយ បត់ ១​ដើម​,​លេខ​រលុប​,​បង់ ១, គ្រាប់ ៤២​គ្រាប់ ផលិត​នៅ​ប្រទេស​ចិន​,​គុណភាព ល្អ ។​តាម​ចម្លើយ​បឋម អាវុធ​នេះ វា​ទិញ​ពី​អន្លង់វែង​មក​ទុក​ធ្វើ​សកម្មភាព  ៕

adverise with khmeread

មតិយោបល់