adverise with khmeread Unnamed

មេធាវី​ល្បីឈ្មោះ លោក ការ សា​វុ​ត្ថ ការពារ​ក្ដី​ឱ្យមេគុកខ្មែរក្រហមហៅ "​ឌុ​ច​" បានទទួល​មរណភាព​

      ភ្នំពេញ  ៖ លោក ការ សា​វុ​ត្ថ មេធាវី​ដ៏​ល្បីឈ្មោះ​ការពារ​ក្ដី​របស់ កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ​ឌុ​ច បានទទួល​មរណភាព​នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្នុង​ជន្មាយុ​៧០​ឆ្នាំ ដោយ​រោគាពាធ​។​

     យោងតាម​ការជូនដំណឹង​របស់​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា សព​របស់លោក នឹង​តម្កល់ទុក​នៅផ្ទះ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មុន​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ទួល​សង្កែ នា​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៦​ខាងមុខនេះ  ៕​

 

adverise with khmeread

មតិយោបល់