adverise with khmeread Untitled 1

ប៉ូលិស​ប្រើ​រយៈពេល​ត្រឹមតែជាង​១១​ម៉ោង ​រក​ឃាតករ​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់​នៅ​ចាក់អង្រែ​ក្រោម​

     ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ  បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ថ្ងៃទី​២៥​វិច្ឆិកា​២០១៦​នេះ  ពោលគឺ​រយៈពេល​ជាង​១១​ម៉ោង​ក្រោយពេល​កើតហេតុ ។​

      ប៉ូលិស​និយាយថា  ឈ្មោះ ធៀ​ម ស៊ីវ​គួ​ង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ៥៨២ ផ្លូវលំ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ឃាតកម្ម ទំនាស់​វាយ​និង​យក​កូនកាំបិត​ចាក់​បណ្តាល​ឲ្យ​ស្លាប់​។​

     ប៉ូលិស​បន្តថា  ជនសង្ស័យ​រូបនេះ​បាន​យក​កាំបិត​ចាក់​លើ​ជនរងគ្រោះ​ឈ្មោះ ឡេ យុំ​ង​ហុង ភេទ ប្រុស  អាយុ ២៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ សន្សំ​កុសល​១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២៥​វិច្ឆិកា​២០១៦ វេលា​ម៉ោង​០១​និង​១៤​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​មុខផ្ទះ​លេខ​១៣១៩ ផ្លូវជាតិ​លេខ​២ ភូមិ ព្រែក​តា​គង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

      ចំណែក​បក្សពួក​ជនសង្ស័យ​០២​នាក់​ទៀត​ឈ្មោះ សុខ ដា​រ៉ា ហៅ កូវ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រែក​តា​គង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ និង ឈ្មោះ ទេស ពុ​ទ្ធី​រង្សី  ហៅ ក្អូ​ន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ យោធា ស្នាក់​នៅផ្ទះ​លេខ​៥៥៨ ផ្លូវលំ ភូមិ ព្រែក​តា​គង់  សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​រត់​គេចខ្លួនបាត់ ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ធៀ​ម ស៊ីវ​គួ​ង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វ​ធី  ៕​

adverise with khmeread

មតិយោបល់