adverise with khmeread 0

មូលហេតុ​ដែល​អ្នក​ត្រូវ​ពាក់​ស្រោមដៃ​ស្រោម​ជើងពេល​កើត​រលាក​សន្លាក់​ដៃជើង​

    ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ របស់​អាមេរិក មនុស្សពេញវ័យ​អាមេរិក ៥២,២ លាន​នាក់​មាន​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ក្នុងអំឡុង​ឆ្នាំ ២០១០ និង ២០១២​។ ពួកគេ​បកស្រាយ​ថា ម្នាក់​ក្នុងចំណោម​មនុស្ស​ពីរ​នាក់​វិ​វត្ត​ទៅជា​ជំងឺ​រលាក​សន្លាក់​ជង្គង់​នៅ​ខ្ទង់​អាយុ ៨០​។​

​    ​ដោយឡែក មនុស្ស​វ័យក្មេង​ក៏​ទទួលរង​ជំងឺ​រលាក​សន្លាក់​នេះ​ផងដែរ​។ តាម​ស្ថិតិ​បង្ហាញថា​ក្មេងៗ​រង្វង់ ២៩ ម៉ឺន​នាក់​ក្នុងប្រទេស​អាមេរិក​អាយុ​ក្រោម ១៨ ឆ្នាំ​ទទួលរង​រលាក​សន្លាក់ ឬ​ជំងឺ​រលាក​សន្លាក់​។ ដោយ​មិន​គិត​អាយុ ជំងឺ​នេះ​អាចធ្វើឱ្យ​គាំង​សន្លាក់ មានការ​ឈឺចាប់ រលាក​និង​ហើម​។​

​    ​ប្រសិនបើ​អ្នក​ជួប​ដូច្នេះ​ត្រូវ​សង្គ្រោះ​សន្លាក់​របស់​អ្នកជា​បន្ទាន់​តាមរយៈ​វិធី​ខាងក្រោម​នេះ​៖

​    ​១. ខ្ញី ៖ ខ្ញី​មាន​សមត្ថភាព​ជួយ​ដល់​សន្លាក់​របស់​អ្នក ដោយ​កាត់បន្ថយ​ការ​រលាក​និង​ឈឺចាប់​សន្លាក់​។ អ្នក​គួរតែ​ចាប់ផ្ដើម​ដាំ​តែ​ខ្ញី​ពិសា​ពី​ឥឡូវនេះ​យ៉ាងហោចណាស់ ៤ កែវ​ក្នុង​មួយថ្ងៃ​។​

​    ​២. ម៉ាញ៉េ​ស្យូ​ម ៖ ជាតិ​រ៉ែ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​ជីវៈ​យន្តសាស្ត្រ​ជាង ៣០០ មុខ ដោយ​ក្នុងនោះ​មានការ​បំបាត់​ឈឺសន្លាក់​ដែរ​។ វា​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ ហើយ​ជាតិ​រ៉ែ​នេះ​មាននៅ​ក្នុង​គ្រាប់​ធុញ្ញ​ជាតិ សណ្ដែក និង​បន្លែ​មាន​ស្លឹក​បៃតង​។​

​    ​៣. ងូតទឹក​នៅពេល​ព្រឹក​ព្រលឹម ៖ ងូតទឹក​ក្ដៅ​ឧណ្ហៗ​រាល់ថ្ងៃ​នឹង​បាត់​ឈឺសន្លាក់​ដូចគ្នា ហើយ​ដើម្បី​បង្ការ​ពី​ការ​គាំង​សន្លាក់ ត្រូវ​គេង​ដណ្ដប់ភួយ​ដែល​ផ្ដល់​កម្ដៅ​ដល់​អ្នក​។​

​    ​៤. រមៀត ៖ រមៀត​មាន​សារធាតុ Curcumin ល្អ​សម្រាប់​សន្លាក់ គួរតែ​រួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ​របស់​អ្នកជា​ប្រចាំ​។​

​    ​៥. ខ្លាញ់ត្រី ៖ ដូចដែល​អ្នកដឹង​ពី​គុណសម្បត្តិ​របស់​ខ្លាញ់ត្រី Omega 3 វា​គឺ​ល្អ​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ព្រមទាំង​សន្លាក់​ផងដែរ​។​

​    ​៦. ពាក់​ស្រោមដៃ​ស្រោម​ជើងពេល​ចូល​គេង ៖ ពាក់​ស្រោមដៃ​ស្រោមជើង ខណៈដែល​អ្នក​គេង​នឹង​ជួយ​ដល់​សន្លាក់​របស់​អ្នក ដោយសារ​វា​ផ្ដល់​កម្ដៅ​ទៅដល់​សន្លាក់​របស់​អ្នក និង​ការពារ​មិនឱ្យ​ជាប់​សន្លាក់​ដៃជើង​នៅពេល​ក្រោក​ឡើង​នោះឡើយ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់