adverise with khmeread Plastic rice test

វិធី​ងាយៗ​ដើម្បី​ពិនិត្យមើល​អង្ករ​ជ័រ (​ប្លា​ស្ទិ​ក​)

    ​ប្រទេស​ចិន​នៅតែ​ជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាង​នៅលើ​លោក​។ ប្រទេសមួយ​នេះ​អាច​ផលិត​អង្ករ​បាន​ប្រមាណ ២០០ លាន​តោន​ក្នុង​មួយឆ្នាំ ហើយ​ចែកចាយ​ពាសពេញ​ពិភពលោក​។​

​    ​ប៉ុន្ដែ​នៅពេល​អ្នក​យកទៅ​ចម្អិន​គួរតែ​ប្រុងប្រយ័ត្ន ដោយសារ​សព្វថ្ងៃ​មាន​រោគ​ចក្រ​កសិកម្ម​មួយចំនួន​បាន​ផលិត​អង្ករ​ក្លែងក្លាយ ឬ​អង្ករ​ប្លា​ស្ទិ​ច ឬ​ហៅ​បាន​ម្យ៉ាងទៀត​គឺ​អង្ករ​សិប្ប​និ​មិ្ម​ត​។​

​    ​ជាធម្មតា​ប្លា​ស្ទិ​ច​មិន​ងាយ​នឹង​រលាយ​នោះទេ ចុះ​ទម្រាំ​តែ​យើង​បរិភោគ​វា​ចូលក្នុង​ពោះ នឹង​ទៅជា​យ៉ាងណា​? នេះ​ជា​ល្បិច​ខ្លះ​ដើម្បី​ពិនិត្យ​មើលថា​តើ​អង្ករ​ដែល​យើង​ទិញ​មកជា​អង្ករ​ពិតប្រាកដ ឬ​អង្ករ​ជ័រ​។​

​    ​១. របៀប​តេស្ដ​តាមរយៈ​ទឹក​
​    ​ដួស​អង្ករ​មួយ​ស្លាបព្រា​ដាក់ចូល​ក្នុង​ទឹក​ត្រជាក់​មួយ​កែវ​។ ប្រសិនបើ​វា​លិច​ចុះក្រោម​គឺ​មិនមាន​បញ្ហា​ទេ ប៉ុន្ដែ​បើ​វា​អណ្ដែត​ឡើង​យក​អង្ករ​ដូរ​យកប្រាក់​វិញ​ទៅ​។​

​    ​២. តេស្ដ​តាមរយៈ​អណ្ដាតភ្លើង
​    ​អង្ករ​ពិតប្រាកដ​ដុត​ទៅ​ឈ្ងុយ អង្ករ​ប្លា​ស្ទិ​ច​ដុត​ទៅ​ឈ្ងៀម​។​

​    ​៣. ការ​តេស្ដ​ជាមួយនឹង​ត្បាល់បុក និង​អង្រែ​
​    ​យក​គ្រាប់​អង្ករ​បួនដប់​គ្រាប់ បុក​កម្ទេច​ជាមួយនឹង​ត្បាល់បុក និង​អង្រែ ប្រសិនបើ​បុក​ទៅ​ស ហើយ​ទៅជា​ម្សៅ​នោះ​មិនជា​បញ្ហា​ទេ​។ ប្រសិនបើ​បុក​ទៅ​ពណ៌​លឿង​ភ្លឺ ហើយ​ស្អិត ឈប់​បរិភោគ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់