adverise with khmeread 001

នេះ​ជា​រូបរាង​សួត​របស់​អ្នក ក្រោយពី​បាន​ជក់បារី​អស់ ២០ ដើម​! ឃើញ​ហើយ​ចង់​ញាក់សាច់​

    ​អ្នក​ទាំងអស់គ្នា​ដឹង​ហើយ​ថា ការជក់បារី​គឺ​គ្រោះថ្នាក់​បំផុត​សម្រាប់​សុខភាព​។ ខណៈដែល​មនុស្ស​ញៀន​នឹង​បារី​ខ្លាំង សង្ឃឹមថា​វីដេអូ​នេះ​នឹង​បង្ហាញ​អ្នក រួច​អ្នកនឹង​ចាប់ផ្ដើម​បោះចោល​កញ្ចប់​បារី​ចេញពី​ហោប៉ៅ​ខោ​របស់​អ្នក​។ កម្មវិធី​ដ៏​ល្បីល្បាញ​មួយ​គេ​ហៅថា MEDspiraiton នឹង​បង្ហាញ​អ្នក​ថា​តើ​មានរឿង​អ្វី​កើតឡើង បន្ទាប់ពី​ជក់បារី ២០ ដើម​រួច​។​

​    ​ក្នុង​វីដេអូ​នោះគេ​បាន​យក​បារី​មួយកញ្ចប់ និង​ដាក់​វា​ទៅក្នុង​ប្រអប់​មួយ​ជាមួយនឹង​សួត​មាន​សុខភាព​ល្អ​។ បន្ទាប់មក​អ្នកវិទ្យាសាស្ត្រ​បូម​ផ្សែង​ទៅ​សួត​ផ្ទាល់​តែម្ដង​។​

​    ​បន្ទាប់ពី​ដាក់​បារី​អស់ ២០ ដើម អ្នក​អាច​មើលឃើញថា​ការខូចខាត​ទៅលើ​សរីរាង្គ​នោះ​យ៉ាងណា​។​

​    ​ត្រឹមតែ​បំពង់​ស្រូបយក​ផ្សែង យើង​ក៏​អាច​មើលឃើញ​ជ័រ​កកកុញ​នៅ​ទីនោះ​ដែរ រួច​ចុះ​ទម្រាំ​តែ​សួត ថា​តើ​ទៅជា​យ៉ាងណា​?

​    ​យោងតាម MEDspiration បាន​សិក្សា​តាំងពី​ឆ្នាំ ២០០០ មករក​ឃើញថា រាល់​បារី​មួយ​ដើម​អាច​កាត់បន្ថយ​អាយុ​របស់​មនុស្ស ១១ នាទី​។ សម្រាប់​អ្នក​ដែល​ជក់​រយៈពេល​យូរ តាម​សមីការ​បង្ហាញថា​អាយុកាល​នឹងត្រូវ​កាត់បន្ថយ​រយៈពេល ៦ ឆ្នាំកន្លះ​។​

​    ​បន្ទាប់ពី​មើល​វីដេអូ​ខាងក្រោម​នេះ​រួច សង្ឃឹមថា​បងប្អូន​ពិចារណា​ម្ដងទៀត​ទៅលើ​អ្វីដែល​អ្នក​កំពុង​ធ្វើ ហើយ​មនុស្ស​កើតមក​បានតែ​ម្ដង​ប៉ុណ្ណោះ​មិនមាន​លើក​ទី ២ នោះទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់