adverise with khmeread 1

មើលមុខ​មិត្តស្រី​ថ្មី​របស់ Ronaldo តើ​ស្រស់ស្អាត​កម្រិតណា​!

    ​កាលពីពេល​ថ្មីៗ​នេះ Cristiano Ronaldo បាន​ក្លែងខ្លួន​គាត់​ទៅជា​មនុស្ស​ម្នាក់ទៀត ដោយ​ពាក់​វ៉ែនតា​ធំ​មួយ អាវធំ និង​មួក​ពណ៌​ខ្មៅ​ដើម្បី​ណាត់ជួប​ជាមួយ​មនុស្ស​ស្រី​ម្នាក់ មុន​ជ័យជម្នះ​របស់ Real Madrid ទៅលើ​ក្រុម Sporting Lisbon កាលពី​យប់​ថ្ងៃ​អង្គារ​ក្នុង​ក្របខ័ណ្ឌ Champions League​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ឈប់​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ដំណើរ​ទៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ដើរលេង​នៅ​សួន Disneyland ជាមួយ​សង្សារ​ថ្មី​របស់គាត់​គឺ​នាង Georgina Rodriguez​។​

​    ​ដោយសារ​ការ​ក្លែងខ្លួន អ្នក​ទាំង​ពីរបាន​ដើរលេង​មួយ​សប្បាយ​នៅ​សួន​កម្សាន្ត​។ ទោះយ៉ាងណា មាន​មនុស្ស​មួយចំនួន​តូច​បាន​ចំណាំ​កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ​។​

​    ​នេះ​គឺជា​លើកដំបូង​ដែល Ronaldo ត្រូវបាន​គេ​តាម​ប្រមាញ់​រូបភាព​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​មកពី​ទីក្រុង​ម៉ា​ឌ្រី​ដ ដែល​គាត់​បាន​ជួប​នៅ​កម្មវិធី​បង្ហាញ​ម៉ូដ Dolce and Gabana ក្នុង​រដ្ឋធានី​ប្រទេស​អេ​ស្ប៉ា​ញ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់