adverise with khmeread 1

ក្រោយ​ស្លាប់​ក្មេងប្រុស​ម្នាក់ សួន​ទឹកធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​នឹងត្រូវ​វាយកម្ទេច​ចោល​ឆាប់ៗ​នេះហើយ​

    ​កន្លែង​សម្រូត​ចុះ​ទឹកធំ​ជាងគេ​នៅលើ​ពិភពលោក នឹងត្រូវ​កម្ទេចចោល​ប​ន្ទា​ប់​ពី​ការស្លាប់​ដោយ​ចៃដន្យ​របស់​ក្មេងប្រុស​វ័យ ១០ ឆ្នាំ​ម្នាក់​។​

​    ​កុមារា Caleb Thomas Schwab កូនប្រុស​សមាជិកសភា​នៃ​រដ្ឋ Kansas បាន​បាក់ក​ស្លាប់ ខណៈ​សម្រូត​ខ្លួន​ចុះក្រោម ស្របពេល​ព័ត៌មាន​លម្អិត​ជុំវិញ​ការស្លាប់​របស់​ក្មេងប្រុស​ម្នាក់នេះ​មិន​ត្រូវបាន​លាតត្រដាង​។​

​    ​មន្ត្រីប៉ូលិស​បានប្រកាស​ថា កន្លែង​សម្រូត​ទឹក​កម្ពស់ ១៧ ជាន់​ឈ្មោះ Verrückt នៅ​សួន​ទឹក Schillterbahn ក្នុង​ទីក្រុង Kansas City រដ្ឋ Kansas នឹងត្រូវ​កម្ទេចចោល​ប​ន្ទា​ប់​ពី​ការស៊ើបអង្កេត​មួយ​ជុំវិញ​ការស្លាប់​របស់​ក្មេងប្រុស​បានបញ្ចប់​។​

​    ​កន្លែង​សម្រូត​ចុះ​ទឹក ដែលមាន​កម្ពស់ ៥១,៣៨ ម៉ែត្រ​នេះ ប​ញ្ចូ​ន​មនុស្ស​សម្រូត​ចុះក្រោម​នៅ​ល្បឿន ១១២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​នារី​ពីរ​នាក់​ដែល​សម្រូត​ខ្លួន​នៅ​កន្លែង​ជាមួយ​ក្មេងប្រុស​ខាងលើ បាន​រងរបួស​មុខ​ប៉ុន្តែ​ត្រូវបាន​ព្យាបាល​។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ដែល​ជិតស្និត​នឹង​ការស៊ើបអង្កេត​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា ក្មេងប្រុស​ខាងលើ​បាន​ដាច់​ក្បាល​។​

​    ​Verrückt ដែល​នៅក្នុង​ភាសា​អាល្លឺម៉ង់​មានន័យថា "​រោគ​ចិត្ត​" មាន​កម្ពស់​ខ្ពស់ជាង​រូបសំណាក​សេរីភាព​ទៅទៀត​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់