ជនសង្ស័យ២នាក់រួម​ជា​មួ​យ​ថ្នាំញៀន៣កញ្ចប់ធំនៅបឹងព្រលឹត

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់រួម​ជា​មួ​យ​ថ្នាំញៀន៣កញ្ចប់ធំត្រូវកម្លាំងប៉ូលិសខណ្ឌ៧មករាសហការជាមួយប៉ូលិសប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួនកាលនេះកាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី៣០ខែវិឆ្ឆិកានៅចំណុច ផ្លូវលេខ១៤៣ សង្កា​ត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
     លោក ក្រេត សខិរីន អធិការរងប៉ូលិសខណ្ឌ៧មករាឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ​​១-ឈ្មោះ ចុង ប៊ល់ ភេទប្រុសអាយុ១៤ឆ្នាំមុខរបរនៅផ្ទះជាអ្នកចែក​ចាយគ្រឿងញៀន និង២-មានឈ្មោះ ដឹម សុខា ភេទស្រីអាយុ៣៥ឆ្នាំមុខរបរនៅផ្ទះជាអ្នកចែក​ចាយគ្រឿងញៀន។
     លោកអធិការរងបន្តថា បន្ទាប់ពីចាប់បាន​ជនសង្ស័យចែកចាយគ្រឿងញៀនកម្លាំងរបស់លោកបានតាមស្រាវជ្រាវយូរណាស់មកហើយក៏ស្រាប់តែដល់ថ្ងៃកើតហេតុខាងកម្លាំងរបស់លោកក៏តាមជនសង្ស័យរហូតក៏មកដល់ចំណុចខាងលើក៏ត្រូវកម្លាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ូលិសប៉ុស្តិ៍បឹងព្រលឹតឃាត់ខ្លួនបានភ្លាមៗរួមនិងថ្នាំញៀន​ក្រា​ម​សថ្លា៣កញ្ចប់ធំ។
    ក្រោយមកក៏ឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៧៨ក្រុម៣១ភូមិ៤ក្នុងសង្កាត់អូឡាំពិត ខណ្ឌចំការមន ឃាត់ស្រី្តម្នាក់ទៀតរួមនិងថ្នាំញៀន​ក្រា​ម​សថ្លា១កញ្ចប់ធំ។ការឆែកឆេរនៅផ្ទះជួលខាងលើនេះមានបញ្ជាពីលោក មាស ចាន់    ពិសិទ្ធ ព្រះរាជ
អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
    បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន​សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន​ទៅអធិការដ្ឋា​ន​​​ខណ្ឌ៧មករាចាត់ការតាមច្បាប់ ៕

adverise with khmeread