១. សុបិនឃើញចាប់ត្រី ឬ ឃើញត្រីក្នុងសុបិន បើឃើញរឹតតែធំលាភកាន់តែធំ។
២. ប្រសិនបើយល់សប្តិឃើញបង្គាក្តាមក៏ជាប្រផ្នូលនាំលាភដែរ។
៣. ប្រសិនបើយល់សប្តិឃើញកង្កែប ឬចាប់កង្កែបបានកាន់តែច្រើន កាន់តែមានលាភទាក់ទងនឹងលុយកាក់។
៤. យល់សប្តិឃើញមាន់ក៏មានលាភដែរ។
៥. ប្រសិនបើយល់សប្តិឃើញចិញ្ចៀន ខ្សែក ខ្សែដៃ និងខ្សែចង្កេះ ធ្វើពីមាស ក៏ជាប្រផ្នូលល្អនាំសំណាងនាំលុយដែរ។
៦. ប្រសិនបើយល់សប្តិឃើញសាកសព គឺមានលាភ ហើយបើឃើញសាកសពដាក់ក្នុងមឈូសទៀតរឹតតែល្អ។
៧. យល់សប្តិឃើញបក្សីអ្វីក៏ដោយ ក៏ជាប្រផ្នូលនាំលុយដែរ។
៨. ប្រសិនបើសុបិនឃើញមនុស្សកើតឃ្លង់ ក្រោកឡើងនឹងមានដំណឹងល្អភ្លែត។
៩. យល់សប្តិឃើញនាគក៏នាំមកនូវលាភសំណាងដែរ។
១០. ឃើញប្រដាប់ភេទ បុរស ឬនារីក្នុងយល់សប្តិ រឹតតែនាំមកនូវសំណាងជាមួយលុយកាក់៕
