adverise with khmeread 1

ផ្គុំដៃ​របស់​អ្នក តើ​មាន​ខ្សែ​បែបនេះ​ទេ​?

    ​ការ​ទាយ​បាតដៃ​ជា​ប្រភេទ​សិល្បៈ​បុរាណ​មួយ ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​។ វា​មាន​ប្រភពដើម​ចេញពី​ប្រទេស​ឥណ្ឌា និង​រីក​រាលដាល​ទូទាំង​អាស៊ី អឺរ៉ុប និង​អាមេរិក​ខាងជើង​។ ការមើល​បាតដៃ​អាច​ផ្តល់​ជា​ទស្សនាទាន​អំពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​ណា​ម្នា​ក់បាន​។ ទោះបី​ការមើល​បាតដៃ​ត្រូវបាន​ចាត់ទុកជា​រហ័ស​កម្ម​ខាង​វិទ្យាសាស្ត្រ ប៉ុន្តែ​មនុស្ស​ជាច្រើន​ជឿថា​ពួកគេ​អាច​ដឹង​ព័ត៌មាន​ជាច្រើន​អំពី​បុគ្គល ផ្អែកលើ​បាតដៃ​។ 

​    ​ខ្សែ​បាតដៃ​ដែល​នឹង​លើក​មក​និយាយ​នេះ​គឺ​ស្ថិតនៅក្រោម​ម្រាមដៃ​ទាំង​បួន​គឺ​គេ​ហៅថា "​ខ្សែ​បេះដូង​" ដែល​វា​អាច​ប្រាប់​រឿងរ៉ាវ​ទាក់ទង​ទំនាក់ទំនង និង​ជីវិត​ស្នេហា​របស់​អ្នក​។ ឥឡូវ​ចាប់ផ្តើម​យក​បាតដៃ​ទាំងពីរ​ដាក់​ទន្ទឹមគ្នា ហើយ​ផ្ទៀង​ទាត់​មើល​លក្ខណៈ​របស់​ខ្សែ​បេះដូង​។ អ្នកនឹង​ដឹង​អំពី​រឿងរ៉ាវ​ដូចខាងក្រោម​៖

​    ​១. ប្រសិនបើ​ខ្សែ​បេះដូង​ខាងស្តាំ​ខ្ពស់ជាង​ខាងឆ្វេង មានន័យថា លោក​អ្នកជា​គូស្នេហ៍​ដ៏​ល្អ និង​មានគំនិត​ចាស់ទុំ​ជាង​វ័យ​ខ្លួនឯង​ទៅទៀត​។ លោកអ្នក​មាន​ចំណង់​ចំណូលចិត្ត​រៀបការ​ជាមួយ​មនុស្ស​ដែលមាន​អាយុ​ចាស់​ជាង​។ លោកអ្នក​មិន​ខ្វល់​ថា​សង្គម​គិត​យ៉ាងម៉េច​ចំពោះ​លោកអ្នក​ទេ សំខាន់​លោកអ្នក​ចង់​រស់នៅ​ដោយមាន​សេរីភាព​។ លោកអ្នក​មិន​ចូលចិត្ត​លក្ខណៈ​បុរាណៗ​ទេ ពោល​គឺជា​អ្នក​លេងខ្លួន​លេង​ស្ទីល​សម្បើម​ណាស់​។ 

​    ​២. ប្រសិនបើ​ខ្សែ​បេះដូង​ខាងឆ្វេង​ខ្ពស់ជាង​ខាងស្តាំ មានន័យថា លោកអ្នក​ជឿជាក់​ខ្លាំង​លើ​ខ្លួនឯង និង​ជា​មនុស្ស​ឯករាជ្យ ហើយ​មិនសូវ​ចេះ​ទ្រ​ដៃគូ​ស្នេហ៍​នោះទេ ទោះ​ដៃគូ​ស្នេហ៍​ចង់​យ៉ាងម៉េច​ក៏​ម៉េច​ទៅ​។ លោក​អ្នកជា​មនុស្ស​ពុំ​សូវ​ខ្វល់​ពី​រឿង​ស្នេហា​ប៉ុន្មាន​ទេ ពោលគឺ​ខ្វល់​តែ​ពី​រឿង​ប្រកួតប្រជែង និង​ខ្វល់​ពី​តម្រូវការ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ប្រសិនបើ​ថា​ដាក់ចិត្ត​ស្រឡាញ់​នរណាម្នាក់​ហើយ ទោះ​នាង​កំពុងមាន​សង្សា ក៏​នៅតែ​អាច​ដណ្តើម​មក​បានដែរ ព្រោះ​ចរិត​លោក​អ្នកជា​មនុស្ស​គិត​សំខាន់​លើ​ការប្រកួតប្រជែង​ដណ្តើមយក​អ្វីដែល​ខ្លួន​ចង់បាន​។ 

​    ​៣. ប្រសិនបើ​ខ្សែ​ទាំងសងខាង​ស្មើគ្នា មានន័យថា លោកអ្នក​មានចិត្ត​ស្ងប់​ល្អ និង​មាន​ចរិតលក្ខណៈ​ចាស់ទុំ​។ លោកអ្នក​ជាមាន​ចិត្ត​ស្មោះ​មិនចេះ​ផ្លាស់ប្តូរ ជាហេតុ​ធ្វើឱ្យ​លោក​អ្នកជា​ដៃគូ​ដ៏​អស្ចារ្យ​របស់​មនុស្ស​នៅ​លីវ​ទាំងឡាយ​។ លោក​អ្នកជា​សុភាពបុរស​/​នារី ដែល​ធ្វើឱ្យ​មនុស្ស​ផ្ទុយ​ភេទ​មាន​អារម្មណ៍​ជឿជាក់​និង​ផ្តល់​ការទុកចិត្ត​ផ្ញើ​ព្រេងវាសនា​របស់​ពួកគេ​មកលើ​លោកអ្នក​។ ដោយសារ​លោកអ្នក​ពូកែ​យល់​អារម្មណ៍​របស់​ដៃគូ ដូច្នេះ​នរណាៗ​ក៏​ប្រាថ្នា​ចង់បាន​ដៃគូ​របៀប​ដូច​លោកអ្នក​ដែរ បើទោះបីជា​លោក​អ្នកជា​មនុស្ស​បុរាណ​បន្តិច ដែល​មិនចេះ​លេង​ស្ទីល​ទាន់សម័យ​នឹង​គេ​ក្តី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់