adverise with khmeread Untitled 1

វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ១ ​កញ្ចប់​ធំ​នៅ​ស្រុក​កោះធំ​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី២៥ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង២ ​និង​៥០​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​២១ ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឈឹម ម្លូព្រៃ​ (​ហៅ​ទីន​) ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក ​១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១​កញ្ចប់​ធំ, ២-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ឆា​លី ពាក់ស្លាក​​លេខ ជ​.4977 ភព​1 ពណ៌​ខៀវ និង​៣-​ទូរស័ព្ទ​០១​គ្រឿង និង​ដែកកេះ​០១ ។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​ខាងលើ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បាន​សហជា​មួយ​កម្លាំង​ប៉ុស្ដិ៍​សំពៅ​ពូន ល្បាត​ចល័ត​តាម​ដងផ្លូវ​ជាតិ​លេខ​២១ ដល់​ចំណុច​ខាងត្បូង​ស្ពាន​លខ​៧០ បានឃើញ​មុខសញ្ញា​សង្ស័យ​ប្រើប្រាស់ ​និង​ចែកចាយ​គ្រឿងញៀន កំពង់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​(​ឆា​លី​)​ ស្លាកលេខ ជ​4977.​ភព​1​ពណ៌​ខៀវ ម្នាក់ឯង​ពី​ជើង​ទៅ​ត្បូង។​

    ឃើញ​ដូចនេះ​កម្លាំង​សមត្ថកិច្ច បាន​ឃាត់ ហៅ​មក​ប៉ុស្ដិ៍ រួម​និង​ថ្នាំញៀន ០១ ​កញ្ចប់​ធំ ដែល​ជនសង្ស័យ​បាន​បោះចោល ដើម្បី​ធ្វើការ​សាកសួរ​។​ នៅពេលនោះ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ពេល​ខ្លួន​ឃើញ​សមត្ថកិច្ច ហៅ​ក៏​ទម្លាក់​ថ្នាំ​ចោល ហើយ​ជិះ​ម៉ូតូរ​ត់ទៅ​។​

    ចំពោះ​ថ្នាំញៀន​នោះ​ខ្លួន​បាន​ណាត់​ទិញ​តម្លៃ ២០ ​ដុល្លារ តែ​នៅពេលនោះ​អ្នកយក​ថ្នាំញៀន​មក​ប្រគល់ឱ្យ​ខ្លួន​នៅ​ខាងត្បូង​ស្ពាន​ព្រែក​ទីវ ភូមិ​កោះទៀវ​.​ខ​.​ បន្ទាប់ពី​ទទួលយក​ថ្នាំញៀន​បាន​ក៏​ជិះ​ម៉ូតូ​ចេញមក​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំមក​កាន់​អធិការដ្ឋាន​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់