adverise with khmeread Unnamed %285%29

ខ្លោចផ្សា​!!!​ ដាច់ចិត្តដឹក​ស្ត្រី​ម្នាក់​មក​ទម្លាក់ចោល​...៨​ម៉ោង​ក្រោយ​បាន​ស្លាប់​

    កណ្តាល ៖ មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​ដឹក​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺ​មក​ទម្លាក់ចោល ហើយ​ប្រហែល​៨​ម៉ោង​ក្រោយមក​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កាលពី​ថ្ងៃទី​២៥ ​វិច្ឆិកា​ ២០១៦​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​នៅ​ចំណុច ជាប់​អតីត​ភោជនីយដ្ឋាន​នាវា ភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ ស្រី​កា ភេទ​ស្រី ​អាយុ៣០​ឆ្នាំ ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ​(​ជនអនាថា​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​តាម​ការសាកសួរ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​បានឱ្យ​ដឹងថា​នៅ​ថ្ងៃទី​២៥ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​ប្រហែល​២ ​និង​០៥​នាទីរសៀល​ មាន​រ៉ឺម៉ក​កង់​បីជិះដោយ ​ស្រី​ម្នាក់ ​និង​ប្រុស​​ម្នាក់ពុំ​ស្គាល់ឈ្មោះ​បាន​យក​ជនរងគ្រោះ​ខាងលើ​មក​ទម្លាក់ចោល​នៅ​ចិញ្ចើមថ្នល់​ស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ​រួច​បាន​បើក​រ៉ឺម៉ក​កង់​បី​ទៅ​ទិស​ខាងជើង​បាត់​ទៅ​តែ​នៅពេលនោះ​ជនរងគ្រោះ​មិនទាន់បាន​ស្លាប់​នោះទេ​។​

    លុះ​មកដល់​ម៉ោង​១០ ​និង​១០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ស្រាប់​តែមាន​ប្រជាពលរដ្ឋ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ជនរងគ្រោះ​ខាងលើ​បាន​ស្លាប់​បាត់ទៅហើយ ​(​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​អស់​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​)​។​

    បើតាម​ការសន្និដ្ឋានរ​បស់​ផ្នែក​ពិនិត្យ​វិភាគ​ក្រុង​តាខ្មៅ មេ​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ​សង្កាត់ បាន​សន្និដ្ឋានថា​ជនរ​ង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ជំងឺ ប្រាកដ​មែន ដោយ​មិនមាន​ជាប់​ពាក់​ពន្ធ​និង​ករណី​អ្វី​ផ្សេងទៀត​ទេ​។ បានប្រគល់​ជូនទៅ លោក​មេភូមិ​រង​តាខ្មៅ​៣ ដើម្បីរៀបចំ​ចាត់ចែង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


adverise with khmeread

មតិយោបល់