Untitled 1

លា​ហើយ​ដើមទ្រូង​រាបស្មើ​! គ្រឿងផ្សំ​តែមួយ​មុខ​សោះ​អាចជួយ​ពង្រីក​សុដន់​បែប​ធម្មជាតិ ក្នុងពេល​ត្រឹម ១០ ថ្ងៃ មិនចាំបាច់​វះកាត់​!

    ​ស្ត្រី​រូប​ណា​ក៏​ចង់​មាន​ដើមទ្រូង​ស្អាត​ធំមូល​ក្រឡង់​ដែរ ប៉ុន្តែ​គួរឱ្យ​ស្តាយ​ស្ត្រី​ទាំងអស់​មិនមែន​កើតមក​ទទួលបាន​ដើមទ្រូង​ស្អាត​ដូច​បំណង​ទេ​។ ទំហំ​ដើមទ្រូង​បាន​ក្លាយជា​បញ្ហា​សម្រាប់​ស្ត្រី​ដែលមាន​រាង​ស្គម​ស្តើង​នាពេល​សព្វថ្ងៃនេះ​។ 

​    ​សំណាងល្អ គេ​មាន​ដំណោះស្រាយ​ធម្មជាតិ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​រយៈពេល ១០ ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះ​នៅពេល​ប្រើប្រាស់​វា​ហើយ សុភាពនារី​ច្បាស់​ជា​អាច​និយាយ​ទាំង​មាន​ទំនុកចិត្ត​ថា លា​ហើយ​ដើមទ្រូង​រាបស្មើ​។ គ្រឿងផ្សំ​សំខាន់​គឺ គ្រាប់ ហ្វេ​នូ​គ្រី (Fenugreek) ដែល​ផ្ទុក​សារធាតុ Phytoestrogen ដែល​ជួយ​ពង្រីក​សុដន់ ក៏ដូចជា​ជួយ​ទប់ស្កាត់​មហារីក​សុដន់​។ 

​    ​* គ្រឿងផ្សំ 
​    ​- គ្រាប់ ហ្វេ​នូ​គ្រី (Fenugreek) ២ ស្លាប​
​    ​- ទឹក ២ លីត្រ​

​    ​* របៀប​ផ្សំ​
​    ​- ដាំទឹក ២ លីត្រ​ជាមួយ​គ្រាប់ ហ្វេ​នូ​គ្រី ២ ស្លាបព្រា​កាហ្វេ​។ ដាំ​ឱ្យបាន​កន្លះ​ម៉ោង​។ 
​    ​- ពេល​ទឹក​ពុះ ហើយ​ត្រជាក់​ទៅវិញ ក្រេបទឹក​នេះ​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ​។ សល់​ប៉ុន្មាន​ក្លាសេ​ក្នុង​ទូទឹកកក​សម្រាប់​ក្រេប​ថ្ងៃក្រោយ​ទៀត​។ 

​    ​ផឹក​ឱ្យបាន ១០ ថ្ងៃ ទំហំ​សុដន់​របស់​អ្នកនឹង​រីក​ធំ​តាមបែប​ធម្មជាតិ​ជាមិនខាន​។ 

​    ​គួរ​បញ្ជាក់ថា គ្រាប់​ហ្វេ​នូ​គ្រី​ពុំមាន​លក់​នៅ​ស្រុក​ខ្មែរ​យើង​ទេ ប៉ុន្តែ​អាច​បញ្ជា​ទិញ​តាម​អន​ឡាញ ឬ​ទាក់ទង​សាច់ញាតិ​នៅ​ប្រទេស​ដូចជា អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ា​គី​ស្ថាន ឥណ្ឌា នេ​ប៉ាល់ បង់​ក្លា​ដែ​ស អា​ហ្ស​ង់​ទីន អេ​ហ្ស៊ី​ប បារាំង អេ​ស្ប៉ា​ញ និង​ម៉ា​រ៉ុ​ក​៕ 

ប្រភព៖បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់