បន្ទាប់ពី​បាំង​មុខ​ខ្លួនឯង​ដោយ​ប្រើ​ម្សៅ​អស់​ជាច្រើន​ឆ្នាំ កញ្ញា​ម្នាក់នេះ​បែរជា​យំ​ពេល​ពិធី​ការិនី​ទូរទស្សន៍​ឱ្យ​លុបមុខ​ជាប់​ម្សៅ​របស់​នាង​ចេញ​ឱ្យអស់​

    ​លោកអ្នក​នឹង​បាន​ជួប​ជាមួយ​នារី​វ័យក្មេង​ដែល​សម្បូរ​ទៅដោយ​គំនិត​ច្នៃប្រឌិត​ឈ្មោះ Toshi ដែល​នាង​ជា​អ្នកជំនាញ​ខាង​លេង​ម៉ូដ​សក់ និង​ជា​សិល្បៈការិនី​មួយរូប​។​

​    ​Toshi បង្កើត​រូបភាព​ដែល​នាង​ចង់បង្ហាញ​ទៅកាន់​ពិភពលោក​តាមរយៈ​ការ​គូរ​មុខ​របស់​នាង​ដូច​ជ​តុក្កតា​។ ខណៈ​នាង​បានធ្វើឱ្យ​ប្រិយមិត្ត​ជាច្រើន​ភ្ញាក់ផ្អើល​ចំពោះ​ស្នាដៃ​របស់ខ្លួន Toshi និយាយថា រូបរាង​របស់​នាង​ធ្វើឱ្យ​មនុស្ស​ដទៃ​បន្ទាប​ប​ន្ធោ​ក​ស្នាដៃ​របស់​នាង​។​

​    ​ខាងក្រោម​នេះ​គឺជា​ផ្នែក​តូច​មួយ​ពី​កម្មវិធី Love, Lust or Run របស់​ទូរទស្សន៍ TLC ដែល​អ្នក​ប្រឹក្សា​ខាង​លេង​ស្ទីល​គឺ​អ្នកស្រី Stacy London ជួយ​នារីៗ​ឱ្យឃើញ​ពី​កំហុសឆ្គង​នៃ​ជ្រើស​សម្លៀកបំពាក់​របស់​ពួកគេ ហើយ​បន្ទាប់មក​អ្នកស្រី​បាន​ណែនាំ​ឱ្យ​នារី​ទាំងនោះ​ដោយ​រួមទាំង Toshi ឱ្យ​លុបមុខ​តុបតែង​របស់​នាង​។​

​    ​Toshi និយាយថា នាង​មិនដឹងថា​គួរ​បង្ហាញ​យ៉ាងម៉េច​ដើម្បី​ឱ្យគេ​ឃើញថា នាង​ជាម​នុស្ស​ល្អ និង​ស្អាត​ដោយ​គ្មាន​ការតុបតែង ហើយ​នាង​មិនដែល​ឱ្យ​មនុស្ស​ដទៃ​ឃើញ​នាង​ដោយ​គ្មាន​ការតុបតែង​ឡើយ​។​

​    ​Toshi ក៏បាន​និយាយថា លុបមុខ​តុបតែង​ចេញ​ទាំងអស់​ហាក់​ចម្លែក​សម្រាប់​នាង​។ ប៉ុន្តែ​រង់ចាំ​រហូត​ទាល់តែ​នាង​លុបមុខ​ចេញ​ទាំងអស់​ទើប​ដឹងថា នាង​ជានា​រី​ដ៏​ស្រស់ស្អាត​ម្នាក់​។​

​    ​ស្ត្រី​គ្រប់រូប​ត្រូវតែ​ជឿជាក់​លើ​សម្រស់​ពី​ធម្មជាតិ​របស់ខ្លួន វា​តែងតែមាន​ចំណុច​ស្រស់ស្អាត មិនអាច​បដិសេធថា​ខ្លួនឯង​ជា​មនុស្ស​អាក្រក់​នោះទេ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...