adverise with khmeread Untitled 1

ផ្លោះ​របង​ចូល​ផ្ទះ​អ្នកស្រុក​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល ៖ ជនល្មើស​ម្នា​ក់ត្រូវ​បាន​ចាប់ខ្លួនបាន​ជាក់ស្តែង​បន្ទាប់ពី​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូលក្នុង​ផ្ទះ​លួច​ទ្រព្យសម្បត្តិនា​ថ្ងៃទី​២៥ ​វិច្ឆិកា ​២០១៦ ម៉ោង​៩ ​និង​៣០​នាទី យប់​ចំណុច​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ញ៉ែម សារឿន ហៅ​ពេទ្យ​ទិ​ត្យ ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ គ្រូពេទ្យ នៅ​ភូមិ ឃុំ កើតហេតុ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​វឿ​ង ដា​វីត​ ហៅ វីត ភេទ​ប្រុស​ អាយុ​១៦​ឆ្មាំ ​ជនជាតិខ្មែរ​មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ ឃុំ​កើតហេតុ​ (ឃាត់ខ្លួន)​។ ​វត្ថុតាង​ចាប់យក កាបូបស្ពាយ​ដាក់​លុយ​០១​ក្នុង​កាបូប​មាន​លុយ ប្រាក់​ដុល្លា​៤០$ និង​ប្រាក់រៀល​២០.០០០៛,​ ដែក​សំរាប់​ថ្ពួ​ក ១, ​ខ្សែ​ពណ៌​ខ្មៅ​០១ ​និង​ទុយ​យោ​ជរ័ព​ណ៌​ខៀវ​០១​ដើម​។​

    ប៉ូលិស​បន្តថា នៅពេល​កើតហេតុ​ជនសង្ស័យ​បាន​ផ្លោះ​របង​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​ហើយ​យក​ដែក​ចងភ្ជាប់​ និង​ទុយ​យោ​ហើយ​ថ្ពក់​យក​កាបូប​លុយ​ជនរងគ្រោះ​តាម​បង្អួច​។ ​ពេលនោះ​ជនរងគ្រោះ​ឃើញ​ក៏​ស្រែក​ឆោឡោ​ព្រមទាំង​រាយការណ៍​មក​ប៉ូលិស​ប៉ុស្តិ៍​ស្វាយជ្រំ កម្លាំង​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍ ព័ទ្ធចាប់​ជនសង្ស័យ​បាន ព្រមទាំង​ដកហូត​វត្ថុតាង ហើយ​បញ្ជូនមក​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់