adverise with khmeread 001

បើ​ចង់​ការពារ​កញ្ចក់​កុំឱ្យ​ស្រអាប់ ពេល​កំពុង​បើកបរ ត្រូវមាន​របស់​ពិសេស​មួយ​នេះ​ជាប់​ខ្លួន​

    ​អ្នកបើកបរ​រថយន្ត​មួយចំនួន​ប្រហែល​ជាមាន​បញ្ហា​ស្រអាប់​កញ្ចក់​រថយន្ត​ខាងមុខ​និង​កញ្ចក់​បង្អួច ជាពិសេស​អំឡុងពេល​ខែត្រជាក់ ឬ​ខែ​ភ្លៀង​។​

​    ​វា​ធ្វើឱ្យ​អ្នកបើកបរ​ពិបាក​នឹង​មើលផ្លូវ​ដោយសារ​ការ​ស្រអាប់​ខ្លាំងពេក ប្រសិនបើ​ធ្វេសប្រហែស​អាច​នឹង​ជួប​ឧបទ្ទវហេតុ​ចៃដន្យ និង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​ថា​បាន​។​

​    ​ប៉ុន្ដែ​កុំ​ភ័យ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​ពី​ល្បិច​ងាយ​មិន​ថា​មេឃ​ត្រជាក់ ឬ​ចង់​បើក​ម៉ាស៊ីនត្រជាក់​យ៉ាងណា​ក៏​មិន​ស្រអាប់​ដែរ​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- ស្រោមជើង​មួយ​
​    ​- គ្រាប់​ស៊ី​លី​កូន​

​    ​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ​គឺ​៖
​    ​អ្នក​គ្រាន់តែ​យក​គ្រាប់​ស៊ី​លី​កូន​ចាក់​ចូលក្នុង​ស្រោមជើង​ឱ្យ​ពេញ ហើយ​ដេរ​មាត់​ស្រោមជើង​ឱ្យ​ជិត​ជាការ​ស្រេច​។ បន្ទាប់មក​យក​វា​ទៅ​ដាក់​នៅក្បែរ​កញ្ចក់​រថយន្ត​ខាងមុខ រឿង​អព្ភូតហេតុ​នឹង​បង្ហាញ​ចំពោះមុខ​លោកអ្នក នៅពេល​ជួប​ករណី​កញ្ចក់​ស្រអាប់​ពេល​កំពុង​បើកបរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់