adverise with khmeread Untitled 1

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ជួញដូរ​នូវ​សារធាតុ​ញៀន​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី​២៥ ​វិច្ឆិកា​ ២០១៦​ តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០១.០៩.២០១៥ ​នៅ​ចំណុច​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    កម្លាំង​ប៉ូលិស​ក្រុង​តាខ្មៅ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រែក​ហូរ​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ចាប់ខ្លួន​តាម​ដីកា​ម្នាក់ ឈ្មោះ សុក ស៊ី​ណេ​ត ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​៖ ៧៦៤​ដ​.​ច​.​ខ ចុះ​ថ្ងៃទី​០២ ​ខែតុលា ឆ្នាំ២០១៥ ​របស់លោក គឹម ម៉​ង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តកណ្តាល​ និង​ដីកា​លេខ ​៦៧១​ដក​.​ប​.​ចខ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្ស​សេរី​ ចៅក្រមជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​៖​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥​។ ​ក្នុងករណី នេះ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់