ជំងឺហើមស្រទាប់ក្នុងនៃស្បូន (Endometriosis) កើតឡើងនៅពេលស្រទាប់ស្បូនហៅថា Endometrium ដុះលយចេញក្រៅប្រហោងស្បូង។ វាអាចដុះលើអូវែ ពោះវៀន និងសូម្បីស្រទាប់ឆ្អឹងផាល។ ក្នុងករណីដ៏កម្រ Endometrium អាចដុះចេញពីតំបន់ឆ្អឹងផាល រហូតដល់សួតទៀតផង។ គ្មានវិធីណាអាចព្យាបាលជំងឺហើមស្រទាប់ក្នុងនៃស្បូនបានទេ ប៉ុន្តែមានថ្នាំក៏ដូចជាការវះកាត់អាចជួយគ្រប់គ្រងរោគសញ្ញានេះបាន។ វិធីធម្មជាតិផ្សំនៅផ្ទះខ្លួនឯងពីរមុខខាងក្រោមនេះក៏ជួយគ្រប់គ្រងរោគសញ្ញា និងទប់ស្កាត់កុំឱ្យឈឺចាប់បានដូចគ្នា។
១. តែខ្ញី
តែខ្ញីជាឱសថធម្មជាតិដ៏អស្ចារ្យសម្រាប់ជំងឺហើមស្រទាប់ក្នុងនៃស្បូន ព្រោះវាផ្ទុកនូវគុណសម្បត្តិប្រឆាំងរលាកដ៏អស្ចារ្យ។ ដាំខ្ញីពីរបីដុំ កាត់ជាកង់ៗមួយប៉ាន់តូច រួចផឹក ៣ ពែងក្នុងមួយថ្ងៃ (ព្រឹកថ្ងៃល្ងាច មុនពេលបាយ)។ ពិសាឱ្យបានទៀងទាត់ដើម្បីបន្ថយការឈឺចាប់ និងទប់ស្កាត់កុំឱ្យវាចេញរោគសញ្ញា។
២. តែរមៀត
ពិសាតែរមៀតជាប្រចាំគឺល្អបំផុតសម្រាប់ស្ត្រីដែលមានជំងឺហើមស្រទាប់ក្នុងនៃស្បូន ដោយសារវាមានសារធាតុប្រឆាំងរលាកដ៏ខ្លាំងក្លា។ អ្នកដែលមិនចូលចិត្តរមៀត អាចដាំរមៀតត្រឹម ៣០០ ក្រាមក្នុងទឹកមួយប៉ាន់តូច ផឹក ៣ ពែងក្នុងមួយថ្ងៃ (ព្រឹកថ្ងៃល្ងាច មុនពេលបាយ)។ លោកអ្នកនឹងឃើញលទ្ធផលយ៉ាងឆាប់រហ័សបំផុត៕
