adverise with khmeread Unnamed

ក្មេង​រើស​អេតចាយ​រើសបាន​អាវុធ​ AK ០១​ដើម​ ប្រគល់ឱ្យប៉ូលិស​

    កណ្តាល ៖ ក្រោយពេល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ល្អ​ម្នាក់​រាយការណ៍ ថា​ប្រទះឃើញ​នៅ​ជិត​ផ្ទះ​០១​កន្លែង​ដែល​គ្មាន​មនុស្ស​ស្នាក់នៅ ប៉ូលិសក៏បាន​ចុះទៅ​ដកហូត​អាវុធ ​AK ​ស្វាយ​បត់​០១​ដើម​នៅ​ថ្ងៃទី២៥​ ​វិច្ឆិកា​២០១៦ វេលា​ម៉ោង​១១ នៅ​ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​
​ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា ដំបូងមាន​ក្មេង​រើស​អេតចាយ ម្នាក់​បាន​ប្រទះឃើញ កាំភ្លើង AK មួយ​ដើម នៅក្បែរ​ផ្ទះមួយ ដែល​គ្មាន​មនុស្ស​នៅ (​ផ្ទះ​ទុកចោល​) បន្ទាប់មក​ក្មេង​រើស​អេតចាយ​នោះ​ក៏បាន​ប្រាប់​ប្រជា​ពល​រដ្ន​នៅក្បែ​រ​នោះ​បន្ទាប់មក​ប្រជាពលរដ្ឋ​នោះ​ក៏បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍ភូមិធំ។​

    ក្រោយពី​ទទួលដំណឹង​រួច​កម្លាំង​ប៉ុស្តិ៍​ក៏បាន​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យឃើញថា ពិតជា​ឃើញ​អាវុធ ម៉ាក ​AK​ ស្វាយ​បត់ លេខ ១៩៧១ TP ១៨៥១ មាន​បង់ ១ គ្រាប់ ចំនួន​៤​គ្រាប់។​

    សូមបញ្ជាក់​ផងដែរ នៅក្បែរ​អាវុធ​នោះ​សមត្ថកិច្ច បាន​ប្រទះឃើញ ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក ​imobite​ បត់​គ្មាន​សី​ម​គ្មាន​ថ្ម​។ ក្រោយ​ពិនិត្យ​រួចកម្លាំង​ប៉ុស្តិ៍ បាន​យក​អាវុធ​នោះមក​ប៉ុស្តិ៍ ដើ​ម្បី​ធ្វើ​របាយការណ៍​បញ្ជូនទៅ​អធិការដ្ឋាន​ចាត់ការ​តាម​និតិ​វិធី​៕


 

adverise with khmeread

មតិយោបល់