adverise with khmeread Unnamed %281%29

ពីរ​នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ឡាន​បុក​ម៉ូតូ​

    សៀមរាប ៖ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ដ​សាំង​យ៉ុង ១៥​ កៅអី បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង០៨ ​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ អាជ្ញាធរ​អ​ប្សា​រា ស្ថិត​ក្នុងភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។​

    លោក​វរសេនីយ៍ត្រី ប៉ោះ ចន្ថា អធិការរង​ប៉ូលិស​ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​ ទទួលបន្ទុក​ច​រា​ចរណ៍​បាន​ឱ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​រវាងរ​ថ​យន្ត​សាំង​យុង ១៥ ​កៅ ពណ៌​ស ​ពាក់​ស្លាក់​លេខ ភ្នំពេញ 2 AI-1944 បុក​ជាមួយ​ម៉ូតូ​ម៉ាក់​ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​មនុស្ស​ប្រុស​ពីរ​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

    លោក​អធិការរង​បាន​បន្ដថា ការកើតមាន​គ្រោះថ្នាក់​នេះ រថយន្ដ​សាំ​យ៉ុង បាន​បើក​ពី​ទិស​លិចទៅ​កើត ស្របពេល​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ​ឡើង​ពី​ត្បូង ហើយ​បត់​ទៅ​លិច​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​នេះ​កើតឡើង​តែម្ដង​។​

    លោក​បន្តថា  ជនរងគ្រោះ​មាន​ទី​១-​ឈ្មោះ វឿន វុន ភេទ​ប្រុស អាយុ៣៩​ឆ្នាំ រស់នៅ​ភូមិ​សំបាត ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជា​អ្នកបើកបរ (​ស្លាប់​), ទី​២-​ឈ្មោះ សន សម ភេទ​ប្រុស អាយុ៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រូច សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប រួម​ដំណើរ (​ស្លាប់​)​ និង​ទី​៣-​ឈ្មោះ វឿន វ៉ុ​ន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ រស់នៅ​ភូមិ​សំបាត ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប រួម​ដំណើរ (​រងរបួស​ធ្ងន់​)​។​ ចំពោះ​អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​ បន្ទាប់ពី​ធ្វើ​កំណត់ហេតុ និង​វាស់វែង​រួចហើយ សមត្ថកិច្ច​បានប្រគល់​សពជូន​ក្រុមគ្រួសារ​ដឹក​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។​ ចំពោះ​វត្ថុតាង​ប៉ូលិស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់