adverise with khmeread Unnamed

សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​សួគ៌ បាន​សហការ ជាមួយ​ជំនាញ​ជលផល​ស្រុក​ខ្សាច់កណ្ដាល​និង​ប្រជា​ការពារ​ឃុំ​វិហារ​សួគ៌ បាន​សហការគ្នា ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ និង​ដកហូត​ស្បៃ​មុង​ល្មើសច្បាប់ យកមក​ដុត​កំទេចចោល​នៅនឹងកន្លែង​នា​ថ្ងៃទី​២៥ ​វិច្ឆិកា ២០១៦ ​នៅ​ចំណុចដើម​អា​ទាំង​តា​យូ និង​ទំនប់​ព្រា។​

    ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​ដកហូត​រួមមាន របាំង​ព្រួល​ប្រវែង​ ១.៧៥០​ ម៉ែត្រ​, មាត់​លូ​ចំនួន ​២៧ ​មាត់​, ​បង្គោល​ឫស្សី​ចំនួន ៦០០ ​ដើម,​ លែង​កូន​ត្រី​ចំនួន ៥០ ​គីឡូក្រាម ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ៕

adverise with khmeread

មតិយោបល់