ទិដ្ឋភាព​កម្រ​បំផុត​លើ​លោក​! គីង្គក់​លេប​ពស់ ពស់​ប្រយុទ្ធ​ជាមួយ​ឆ្មា​

    ​វីដេអូ​នេះ​បង្ហាញ​ពីថ្ងៃ​អវសាន​របស់​សត្វ​ពស់ ខណៈដែល​ត្រូវបាន​គីង្គក់​ដ៏​ធំ​មួយ​លេប​វា​អស់​ពាក់កណ្ដាល​ខ្លួន ហើយ​ត្រូវ​ឆ្មា​មក​រំខាន​វា​ស្លាប់​យ៉ាង​វេទនា​។​

​    ​សត្វ​ឆ្មា​ដ៏​រំខាន​មួយ​នេះ​បាន​យកដៃ​វា​ទៅ​ក្រញៅ​សត្វ​ពស់ ខណៈដែល​ពស់​ព្យាយាម​វាយប្រហារ​ទៅលើ​សត្រូវ​របស់​វា ដើម្បី​ចេញពី​កន្លែង​មរណៈ​មួយ​នេះ​។​

​    ​ប៉ុន្ដែ​វា​បានក្លាយ​ទៅជា​ថ្ងៃ​អវសាន​របស់​ស្ដេច​អ​សិរ​ពិស​មួយ​នេះ​ទៅហើយ ដោយសារ​ខ្លួន​ពាក់កណ្ដាល​នៅក្នុង​ពោះ​គីង្គក់​នោះ​។​

​    ​វីដេអូ​ដ៏​ល្បី​នេះ​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្ដាញ​យូ​ធូប មាន​អ្នកមើល​ប្រមាណ ៧៥ ម៉ឺន​នាក់ បន្ទាប់ពី​ផុស​នៅលើ​បណ្ដាញ​នេះ​រួច​។​

​    ​វីដេអូ​នេះ​ថត​នៅ​ប្រទេស​អូស្ដ្រាលី បន្ទាប់ពី​គ្រួសារ​មួយ​មានការ​ភ្ញាក់ផ្អើល ដែល​ពួកគេ​ឃើញ​ពស់​ប្រវែង​ប្រមាណ​ជិត ២ ម៉ែត្រ​នៅក្នុង​មាត់​គីង្គក់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត