adverise with khmeread Shutterstock 498810334

វេ​ប​សាយ Lonely Planet ប្រកាស​ឈ្មោះ​ទីក្រុង​ល្អ​ដាច់​គេ​ទាំង ១០ លើ​លោក​! អាស៊ី​ជាប់​តែ ១ ទីក្រុង​គត់​

    ​យោងតាម​បញ្ជី Best in Travel 2017 របស់​វេ​ប​សាយ Lonely Planet បាន​បង្ហាញថា ទីក្រុង Bordeaux ត្រូវបាន​ប្រសិទ្ធ​នាម​ជាទី​ក្រុង​ល្អ​ដាច់​គេ​នៅលើ​ពិភពលោក ដោយសារ​មាន​មហោស្រព Cité du Vin និង​ខ្សែ​រថភ្លើង​ដ៏​លឿនទី​បួន​។​

​    ​ទីក្រុង​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ​នោះ​គឺ Cape Town ដោយសារ​តំបន់​វប្បធម៌​ដ៏​គួរឱ្យ​ទាក់ទាញ​គឺ​សារមន្ទីរ Zeitz Museum of Contemporary Art Africa​។ រីឯ​ទីក្រុង​ល្អ​ដាច់​គេ​លំដាប់​ទី​បី​នោះ​គឺ Los Angeles ដែល​ទើបតែ​ពង្រីក​ផ្លូវ​ក្រោម​ដ៏​មួយ ហើយ​មាន​សណ្ឋាគារ​ថ្មីៗ​ជាង ៥០ កំពុងស្ថិត​ក្នុង​ដំណើរការ​សាងសង់​។​

​    ​ខាងក្រោម​នេះ គឺជា​ទីក្រុង​ល្អ​ដាច់​គេ​ទាំង ១០ បើ​យោងតាម​បញ្ជី Best in Travel 2017 របស់ Lonely Planet៖

​    ​១. ទីក្រុង Bordeaux ប្រទេស​បារាំង​
​    ​២. ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង​
​    ​៣. ទីក្រុង Los Angeles សហ​ដ្ឋ​អាមេរិក​
​    ​៤. ទីក្រុង Mérida ប្រទេស​ម៉ិ​ក​ស៊ិ​ក​
​    ​៥. ទីក្រុង Ohrid ប្រទេស​ម៉ា​សេ​ដូ​នី​
​    ​៦. ទីក្រុង Pistoia ប្រទេស​អ៊ីតាលី​
​    ​៧. ទីក្រុង Seoul ប្រទេស​កូរ៉េខាងត្បូង​
​    ​៨. ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់​
​    ​៩. ទីក្រុង Moscow ប្រទេស​រុស្ស៊ី​
​    ​១០. ទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់