adverise with khmeread 3

ម៉ូតូ​ធុន​ធំ​ម៉ាក ​ភូស្សា បើក​ឡើង​ស្ពាន​លឿន​ជ្រុល​ចូល​ក្រោយ​រថយន្ត​របួសធ្ងន់​នៅលើ​ស្ពាន​ជ្រោយចង្វារ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ម៉ាក ភូស្សា ជិះ​ឡើង​ស្ពាន​លឿន​ជ្រុល​ចូល​ក្រោម​រថយន្ត​មួយគ្រឿង​ម៉ាក ISUZU អូស​ជាង ២០​ ម៉ែត្រ​រ​ង​របួសធ្ងន់ម្នាក់ កាលពី​វេលា​ម៉ោង​១២​ និង​១០​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃ​២៦ វិច្ឆិកា ២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ភូស្សា​ព​ណ៌ស ពាក់​ស្លាក​លេខ ​1CL-2898 ជិះ​ឡើងលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ពាក់កណ្តាល​ស្ពាន​ហើយ​ដោយមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ISUZU ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1E-0979 បើកបរនៅខាងមុខធ្វើឱ្យ​ម៉ូតូ​ធំ អ៊​ក​ស៊ឺ នឹង​រថយន្ត ចាប់​ហ្វ្រាំង​ដួល​បុក​ចូល​ក្រោម​រថយន្ត ISUZU ពេញទំហឹង កៀប​ជាប់​ក្រោម​រថយន្ត​អូស ជាង ២០ ​ម៉ែត្រ ហើយ​រថយន្ត​បែរ​ក្បាល​ត្រឡប់ក្រោយ​វិញ បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ​ធំ​រងរបួស​ធ្ងន់ ត្រូវបាន​មិត្តភក្តិ​ជិះ​ម៉ូតូ​តាម​មកពី​ក្រោយ​លើកដាក់​ម៉ូតូ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។​

    បន្ទាប់មក​ដោយ​គ្មាន​អ្នក​ឃាត់​ម្ចាស់​រថយន្ត​បង្ក​ទើប​អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​ដែល​នៅ​គោលដៅ​ក្បែរ កន្លែងកើតហេតុ បាន​ទាក់ទង​ទៅ​ប៉ូលិស​ខណ្ឌដូនពេញ​ឱ្យមក​មើល ហើយ​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕


adverise with khmeread

មតិយោបល់