1

​ប្រទេស Iceland ប្តឹង​ផ្សារ​ទំនើប Iceland

​    ​អ៊ី​ស្លង់ (Iceland) គឺជា​ប្រទេស ប៉ុន្តែ​នៅ​ចក្រភព​អង់គ្លេស Iceland គឺជា​សាខា​ផ្សារ​ទំនើប​មួយ​។​

​    ​ប្រទេស​អ៊ី​ស្លង់ (Iceland) ធុញទ្រាន់​នឹង​ឈ្មោះ​ផ្សារ​ទំនើប​ខាងលើ ហើយ​កាលពី​ថ្ងៃ​សុក្រ​ពួកគេ​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ប្រឆាំងនឹង​ផ្សារ Iceland ដោយ​និយាយថា ការអនុវត្ត​ច្បាប់​យីហោ​របស់​ផ្សារ​នេះ​បាន​បញ្ចៀស​ក្រុមហ៊ុន​ក្នុងស្រុក​ពី​ការធ្វើ​ពាណិជ្ជកម្ម​ផលិតផល​របស់​ពួកគេ​ដោយ​ប្រើប្រាស់​ឈ្មោះ​ប្រទេស​ខ្លួនឯង​។​

​    ​ផ្សារ Iceland Foods ទទួលបាន​យីហោ​ទូទាំង​ទ្វីបអឺរ៉ុប​ដោយ​ប្រើប្រាស់​ឈ្មោះ Iceland ដែល​ខ្លួន​បាន​ប្រើប្រាស់​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ជាង ៤៦ ឆ្នាំ​មកហើយ​។​

​    ​រដ្ឋាភិបាល​អ៊ី​ស្លង់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "Iceland Foods បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ហើយ​បានឈ្នះ​បណ្តឹង​ជាច្រើន​ដែល​ប្រឆាំងនឹង​ក្រុម​ហ៊ុម​អ៊ី​ស្លង់​ដែល​ប្រើប្រាស់​ឈ្មោះ "Iceland" ដើម្បី​តំណាង ឬក៏​ជា​ផ្នែក​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ពួកគេ ហើយ​សូម្បីតែ​ករណី​នៅពេល​ផលិតផល និង​សេវាកម្ម​មិនបាន​ប្រកួតប្រជែង​ក៏ដោយ​"​។​

​    ​ឥឡូវ រដ្ឋាភិបាល​អ៊ី​ស្លង់​កំពុង​ស្នើ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​របស់​សហភាព​អឺរ៉ុប​ដកហូត​ឈ្មោះ Iceland ចេញពី​ផ្សារ​ទំនើប​នេះ​។​

​    ​Iceland (​ផ្សារ​លក់ទំនិញ​) បាន​និយាយថា ខ្លួន​នឹង​ការពារ​សិទ្ធិ​យីហោ​របស់ខ្លួន​ឱ្យ​ទាល់តែ​បាន បើទោះជា​ត្រូវ​ប្រឈម​ហានិភ័យ​នៃ​ការយល់ច្រឡំ​រវាង​អាជីវកម្ម​របស់​យើង និង​ឈ្មោះ​ប្រទេស Iceland៕

ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់