adverise with khmeread 7

នេះ​បាន​ចំ​ជា​កំពូល​តារា​បង្ហាញ​ម៉ូត​ជើងចាស់​, ចាស់​ផស់​គេ​មែន​!

​    ​តោះ​នាំគ្នា​ជួប​លោកយាយ Emiko កំពូល​តារា​បង្ហាញ​វ័យ​ចំណាស់​បំផុត​ដែល​បានធ្វើឱ្យ​កក្រើក​ពេញ​ឧស្សាហកម្ម​បង្ហាញ​ម៉ូត​របស់​ជប៉ុន​។ នៅ​អាយុ ៩៣ ឆ្នាំ អ្នក​បង្ហាញ​ម៉ូត​ជើងចាស់​រូបនេះ​នៅតែមាន​ភាព​ក្លៀវក្លា និង​ថាមពល​ដូច​ក្មេងស្រី​អាយុ ៦ ឆ្នាំ ហើយ​ច​រិ​កកាយ​វិការ​របស់លោក​យាយ​មើលទៅ​រឹតតែ​គួរ​ក្នាញ់​នៅពេល​លោកយាយ​បង្ហាញ​ឈុត​ចម្រុះ​ពណ៌​ឱ្យ​ចៅទួត​ស្រី​ឈ្មោះ Chinami Mori​។

​    ​Chinami Mori គឺជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​មកពី​អូ​សា​កា ដែល​ជំនាញ​ខាង Saori ជា​បច្ចេកទេស​ត្បាញ​ដោយ​ដៃ​ទៅលើ​សាច់​ក្រណាត់​ទទេរ​ឱ្យចេញ​ជា​ម៉ូត​ប្លែកៗ​។ នាង​ប្រើ​ក្រណាត់​និង​អំបោះ​ចម្រុះ​ពណ៌​ចែងចាំង​ដើម្បី​បង្កើត​ឈុត​សម្លៀកបំពាក់​ប្លែកៗ និង​គ្រឿង​លម្អ​ដូចជា មួក កន្សែង​បង់ក កាបូប អាវ និង​អ្វីៗ​ជាច្រើន​ទៀត​នៅ​ស្ទូ​ឌី​យ៉ូ​របស់​នាង​។ បច្ចេកទេស Saori គឺ​ផ្អែកលើ​គំនិត​មូលដ្ឋាន​មួយ​ថា អ្វីៗ​គឺអាច​ទៅរួច​ទាំងអស់ ហើយ​អ្វីដែល​សំខាន់​គឺ​ការស្រឡាញ់​អស់ពី​ចិត្ត​។ នាង​បាន​ពន្យល់ថា "​គ្មាន​ក្បួន​ពិតប្រាកដ​សម្រាប់​បច្ចេក​ទេស​នេះ​ទេ​។ ខ្ញុំ​អាច​ត្បាញ​តាមចិត្ត​និង​ដាក់​ពណ៌​ដែល​ខ្ញុំ​ចង់​"​។

​    ​លោកយាយ Emiko ដែល​នាង Chinami ចាត់ទុកជា "​មនុស្ស​សំណព្វចិត្ត​បំផុត​ក្នុង​ពិភពលោក​" បានមក​ស្ទូ​ឌី​យ៉ូ​រៀងរាល់ថ្ងៃ​ដើម្បី​តែ​ចំណាយពេល​ជាមួយ​នាង​។ ទីបំផុត លោកយាយ​បានចាប់ផ្តើម​ល៎​សម្លៀកបំពាក់​ខ្លះ​និង​គ្រឿង​លម្អ​បន្ថែម​ផ្សេងៗ ដែល​ចៅទួត​បាន​បង្កើតឡើង​។ នាង Chinami យល់ឃើញថា​យាយទួត​ខ្លួន​សក្តិសម​ឥតខ្ចោះ​សម្រាប់​ឈុត​របស់​នាង​។ ដូច្នេះ​នាង​ក៏បាន​សុំឱ្យ​លោកយាយ Emiko ថតរូប​ប៉ុន្មាន​ប៉ុស្តិ៍ បន្ទាប់មក​យកទៅ​បង្ហោះ​លើ Instagram​។ ការឆ្លើយតប​របស់​អ្នកគាំទ្រ​គឺមាន​ភាព​វិជ្ជមាន​យ៉ាង​លើសលុប ហើយ​លោកយាយ​អាយុ ៩៣ ឆ្នាំ​រូបនេះ​ក៏បាន​លេចមុខ​ជាប្រចាំ​នៅលើ​គណនី Instagram របស់​ចៅ ដោយបាន​ទាក់ទាញ​អ្នកគាំទ្រ​ច្រើនឡើងៗ​ជាមួយនឹង​រាល់​រូបភាព​ដែល​បាន​បង្ហោះ​៕

adverise with khmeread
ប្រភព៖ OTC

មតិយោបល់