adverise with khmeread Untitled 1

ឃាត់​មនុស្ស​ប្រុស​ស្រី​ ៨ ​នាក់​ជាមួយ​ថ្នាំញៀន ​១​ កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ ៨​ នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១០ និង២០​នាទី​នៅ​ចំណុច​ផ្លូវ​១៥១ ភូមិសំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ។​

    ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​បានឱ្យដឹងថា ជនសង្ស័យ ​០៨​ នាក់​ពីបទ​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ​(​ប្រភេទ​ក្រាម​ស​ថ្លា) ជនសង្ស័យ​ទី​១.​ឈ្មោះ ឃីម សុខា ភេទ​ប្រុស អាយុ​១៦ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ ស្រែអំពិល ឃុំឈ្វាំង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល, ​ជនសង្ស័យ​ទី​២.​ឈ្មោះ សា​មិត្ត រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល, ​ជនសង្ស័យ​ទី​៣​.ឈ្មោះ អាត ចំរើន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ភូមិធំ​ជើង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ, ​ជនសង្ស័យ​ទី​៤.ឈ្មោះ លឹម ស្រីមុំ ភេទ​ស្រី​ អាយុ​៣០ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ, ​ជនសង្ស័យ​ទី​៥.ឈ្មោះ ​សយ សំអាត ភេទ​ប្រុស​ អាយុ​៣២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ, ​ជនសង្ស័យ​ទី​៦.ឈ្មោះ ​ណៃ រស្មី ភេទ​ប្រុស​ អាយុ២៤​ឆ្នាំ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ភូមិ ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ, ​ជនសង្ស័យ​ទី​៧.ឈ្មោះ​ លឹម វ​ណ្ណី ភេទ​ប្រុស ​អាយុ៣១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ និង​ជនសង្ស័យ​ទី​៨.ឈ្មោះ​ អោប សាវុធ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

    សម្ភារៈ​ដកហូត​មាន ថ្នាំញៀន​ប្រ​ភ​ទ​ក្រាម​ស​ថ្លា​ចំនួន ​០១​ កញ្ចប់​ថង់​តូច និង​ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង១០ និង២០​នាទី​កម្លាំង​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ ​បានធ្វើការ​ល្បាត​ពួនស្ទាក​នៅក្នុង​មូលដ្ឋាន​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏បាន​ឃើញ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

    ពេលមកដល់​កន្លែងកើតហេតុ​កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ រួច​ក៏ប្រទះឃើញ​ថ្មាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​នៅលើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃីម សុខា ហើយ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ធ្វើការ​សាកសួរ​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​ ៣ ​នាក់​ខាងលើ​បាន​សារភាពថា​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ លឹម ស្រីមុំ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ភូមិ​ព្រែក​ព្នៅ សង្កាត់​-​ខណ្ឌ​ព្រែក​ព្នៅ តាម​ការចង្អុលបង្ហាញ​របស់​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លឹម ស្រីមុំ និង​បក្ខពួក​ចំនួន​ ៤​​ នាក់​ទៀត​តាម​ចម្លើយសារភាព​របស់​ឈ្មោះ​ លឹម ស្រីមុំ និង​បក្ខពួក​ពិតជា​បាន​លក់​ថ្នាំញៀន​ឱ្យទៅ​ជនសង្ស័យ​ទាំង​ ៣ ​នាក់​នោះ​ពិតប្រាកដ​មែន។​

    បច្ចុប្បន្ន​វត្ថុតាង ​និងជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ៕​

adverise with khmeread

មតិយោបល់