adverise with khmeread 1

ផ្ទះ​បង់​ហ្គា​ឡូ​លើទឹក​ស្អាត​បំផុត​ទាំង ១១ លើ​ពិភពលោក​

    ​១. ប្រទេស​ម៉ា​ល់​ឌី​វ​
​    ​រាល់​ផ្ទះ​វីឡា​នៅ​រមណីយដ្ឋាន Milaidhoo Island ទាំងអស់​សុទ្ធតែ​មាន​អាង​ហែល​ទឹក​ដ៏​ស្រឡះ​នៅ​ខាងក្រៅ​បរិវេណ​ផ្ទះ ដែល​នេះ​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​គយ​គន​ទេសភាព​សមុទ្រ និង​ថ្ងៃ​រះ​និង​លិច​បាន​យ៉ាង​ប្រសើរ​។​

​    ​២. ឆ្នេរ Maroma Beach ប្រទេស​ម៉ិ​ក​ស៊ិ​ក​
​    ​ផ្ទះ​បង់​ហ្គា​ឡូ​ទើប​កសាង​ថ្មី Palafitos Overwater Bungalows ដែលមាន​ទីតាំងនៅ​រម​ណី​យ​ដ្ឋា​ន​សម្រាប់​មនុស្ស​ពេញវ័យ El Dorado Maroma គឺជា​ផ្ទះ​លើទឹក​ដំបូង​គេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ភ្ញៀវ​ស្នាក់​នៅផ្ទះ​បង់​ហ្គា​ឡូ​ប្រក់​ស្បូវ​ដែល​អាច​មើលឃើញ​ទឹកសមុទ្រ​ថា្ល​ឈ្វេង​។​

​    ​៣. ឆ្នេរ Maroma Beach ប្រទេស​ម៉ិ​ក​ស៊ិ​ក​
​    ​ដោយហេតុថា​អ្នក​នៅក្នុង​ផ្ទះ​មិន​មានន័យថា អ្នកនឹង​មិនអាច​គយ​គន​ទេសភាព​ដ៏​ស្រស់ស្អាត​នោះទេ​។ កម្រាល​កញ្ចក់​នឹង​អនុញ្ញាតឱ្យ​ភ្ញៀវ​មើលឃើញ​ទេសភាព​ក្រោម​ទឹកបាន​ផងដែរ​។​

​    ​៤. ខេត្ត Bocas del Toro ប្រទេស​ប៉ា​ណា​ម៉ា​
​    ​ជាមួយ​សមុទ្រ​កា​រ៉ា​អ៊ី​ពនៅ​ពីមុខ​ទ្វារ​របស់​អ្នក និង​ព្រៃភ្នំ​ស្ថិតនៅ​ពីក្រោយ​ផ្ទះ​របស់​អ្នក នេះ​គឺជា​តំបន់​បរិស្ថាន​ដែលមាន​ឈ្មោះថា Azul Paradise​។ ដោយ​កន្លែង​ស្នាក់នៅ​ត្រូវបាន​កសាងឡើង​សម្រាប់​លំហែកាយ គេ​ឃើញ​មាន​កន្លែង​កម្សាន្ត​ដ៏​ទាក់ទាញ​នៅក្បែរ​គឺ​សួន​ផ្កាថ្ម​ក្រោម​ទឹក​។​

​    ​៥. កោះ Pangkor Laut ប្រទេស​ម៉ាឡេស៊ី​
​    ​ដោយមាន​ផ្លូវ​ចូល​អមដោយ​បង្កាន់ដៃ​ឈើ វីឡា​ដ៏​អស្ចារ្យ​ដែលមាន​ទីតាំងនៅ​រមណី​យ​ដ្ឋា​ន Pangkor Laut Resort គឺ​ត្រូវបាន​រចនា​ឡើង​សម្រាប់​អ្នក​ដែល​ចង់បាន​ភាព​ឯកជន​។​

​    ​៦. កោះ Bora Bora
​    ​កោះ Bora Bora ត្រូវបាន​គេ​ស្គាល់​ដោយសារ​រមណីយដ្ឋាន​ដ៏​ប្រណិត​របស់ខ្លួន និង​ដើម​ដូង​គ្រប់​ទីកន្លែង​។ រមណីយដ្ឋាន​បួន​រដូវ​កាល​នេះ​ប្រហែលជា​កន្លែង​លំហែ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកដើរ​ជា​ក្រុម​។​

​    ​៧. កោះ Raja Ampat ប្រទេស​ឥណ្ឌូនេស៊ី​
​    ​ខ្ទម​នីមួយៗ​នៅក្នុង​រមណីយដ្ឋាន Misool Eco Resort ត្រូវបាន​រចនា​ឡើង​ដើម្បីឱ្យ​ភ្ញៀវ​អាច​ឃើញ​ទឹក​ដ៏​ថ្លា​ឆ្វង់ ជាមួយ​ត្រី​ហែល​នៅ​ពីក្រោម​។​

​    ​៨. ទីក្រុង Montego Bay ប្រទេស​ចា​ម៉ៃ​កា​
​    ​កន្លែង​លំហែ​បណ្តែត​ទឹក ជាមួយ​អាងទឹក​ឯកជន​គឺ​គ្រាន់តែ​ជា​ផ្នែក​ដ៏​ប្រណិត​មួយ​នៃ​វីឡា​ដែល​នឹង​បើក​ដំណើរការ​ឆាប់ៗ​នេះ​នៅ​ឆកសមុទ្រ Sandals Montego​។ ផ្ទះ​វីឡា​នីមួយៗ​ត្រូវបានចាត់តាំង​ឱ្យមាន​អ្នកបម្រើ​ឯកជន​ដែល​ទទួល​ការបណ្តុះបណ្តាល​តាម​ស្តង់ដារ​វិជ្ជាជីវៈ​។​

​    ​៩. ដែនដី Puna'auia
​    ​ជាមួយ​ដំបូង​ប្រក់​ស្បូវ និង​ជញ្ជាំង​ត្បាញ វីឡា​នៅ​រមណីយដ្ឋាន Le Meridien Tahiti ផ្តល់នូវ​អារម្មណ៍​រ៉ូ​មែន​ទិ​ក​តាមរយៈ​ទឹក​ដ៏​ថ្លា​ជាមួយ​សមុទ្រ​ប៉ាស៊ីហ្វិក​ដ៏​ចែងចាំង​។​

​    ​១០. ប្រជុំ​កោះ Langkawi ប្រទេស​ម៉ាឡេស៊ី​
​    ​ដូច​កន្លែង​កម្សាន្ត​ដទៃទៀត​ដែរ លោកអ្នក​ត្រូវ​ហោះហើរ​ពីរដង​ទើប​ទៅដល់​រមនីយដ្ឋាន Berjaya Langkawi Resort​។ ប៉ុន្តែ​ជាមួយ​ផ្ទះ​ឈើ​ដ៏​ប្រណិត ការធ្វើដំណើរ​ទៅ​កន្លែង​កម្ស​ន្ត​នេះ​ពិតជា​គួរឱ្យ​ចំណាយពេល​ទៅណា​ស់​។ ប្រសិនបើ​លោកអ្នក​នៅលើ​កោះ អ្នក​នៅតែ​អាច​មើល​ទេសភាព​ពី​ភោជនីយដ្ឋាន​លើទឹក​។​

​    ​១១. កោះ Baa Atoll ប្រទេស​ម៉ា​ល់​ឌី​វ​
​    ​ផ្ទះ​បន្ទប់​ពីរ បន្ទប់ទឹក​ពីរ​នេះ​គឺ​ហាក់ដូចជា​មានផ្ទះ​វីឡា​ផ្ទាល់ខ្លួន​មួយ​អ៊ីចឹង​។ ជាមួយ​អាង​ហែល​ទឹក និង​អាង​ងូតទឹក​ដ៏​ប្រណិត លោកអ្នក​ច្បាស់​ជា​រីករាយ​ឥត​ល្ហែ​។ កន្លែង​ដ៏​ប្រណិត​នេះ​មានតម្លៃ​ស្នាក់​មួយ​យប់​ដល់​ទៅ ១ ម៉ឺន​ដុល្លារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់